ព័ត៌មានអន្ដរជាតិ
ការវិនិយោគលើវិស័យថាមពលសកលឆ្នាំនេះ នឹងកើនដល់ ៣,៣ ទ្រីលានដុល្លារ
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កំណើននៃការចំណាយថាមពលស្អាត នឹងជួយជំរុញឱ្យការវិនិយោគលើវិស័យថាមពលរបស់សកលសរុប កើនដល់ ៣,៣ ទ្រីលានដុល្លារ នៅឆ្នាំ ២០២៥ នេះ ទោះបីជាមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

IEA បាននិយាយក្នុងរបាយការណ៍ «វិនិយោគថាមពលពិភពលោកប្រចាំឆ្នាំ» របស់ខ្លួនថា បច្ចេកវិទ្យាថាមពលស្អាត រួមទាំងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នុយក្លេអ៊ែរ និងស្ដុកថាមពល រំពឹងថានឹងទាក់ទាញការវិនិយោគប្រមាណ ២,២ ទ្រីលានដុល្លារ ដែលខ្ពស់ទ្វេដងធៀបនឹងចំនួនវិនិយោគលើថាមពលឥន្ធនៈហ្វូស៊ីល។
នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយថា ខណៈវិនិយោគិនមួយចំនួនកំពុងមានការប្រុងប្រយ័ត្នក្នុងការចាប់ផ្តើមគម្រោងថាមពលថ្មីៗ ដោយសារតែការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ច និងពាណិជ្ជកម្ម គម្រោងដែលមានស្រាប់មិនទាន់រងផលប៉ះពាល់ខ្លាំងនោះទេ។

របាយការណ៍ IEA បានគូសបញ្ជាក់ថា ថាមពលពន្លឺព្រះអាទិត្យរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតជាមួយនឹងការវិនិយោគឈានដល់ ៤៥០ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈការវិនិយោគលើការស្ដុកថាមពល នឹងកើនខ្លាំងដល់ប្រហែល ៦៦ ប៊ីលានដុល្លារ។
ផ្ទុយទៅវិញ ការវិនិយោគលើប្រេង និងឧស្ម័ន រំពឹងថានឹងធ្លាក់ចុះ ដោយការចំណាយលើការទាញយកប្រេង នឹងធ្លាក់ចុះ ៦ ភាគរយ នៅឆ្នាំ ២០២៥ ដោយសារកម្សោយតម្លៃ និងតម្រូវការ ដែលជាការធ្លាក់ចុះជាលើកដំបូងរាប់តាំងពីវិបត្តិកូវីដ១៩ ឆ្នាំ ២០២០៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


