សេដ្ឋកិច្ច
IEA ៖ ពិភពលោកនឹងជួបប្រទះអតិរេកនៃការផ្គត់ផ្គង់ប្រេងទ្រង់ទ្រាយធំនៅឆ្នាំ ២០៣០
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយក្នុងរបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយកាលពីថ្ងៃពុធថា ពិភពលោកទំនងនឹងជួបអតិរេកនៃការផ្គត់ផ្គង់ប្រេងទ្រង់ទ្រាយធំ នៅឆ្នាំ ២០៣០ ដោយសារកំណើនផលិតកម្ម ខណៈការផ្លាស់ប្តូរទៅរកថាមពលស្អាតធ្វើឱ្យតម្រូវការថយចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

IEA និយាយថា តម្រូវការសកលត្រូវបានគេរំពឹងថានឹង «ដល់កម្រិតមិនឡើងមិនចុះ» ១០៦ លានបារ៉ែល/ថ្ងៃ នៅចុងទសវត្សរ៍នេះ ខណៈសមត្ថភាពផ្គត់ផ្គង់សរុបអាចឈានដល់ ១១៤ លានបារ៉ែល/ថ្ងៃ ដែលបណ្តាលឱ្យមានអតិរេកផ្គត់ផ្គង់ «គួរឱ្យភ្ញាក់ផ្អើល» ចំនួន ៨ លានបារ៉ែល/ថ្ងៃ ដែលទីផ្សារប្រេងគួរត្រៀមខ្លួនសម្រាប់ការណ៍នេះ។
ការព្យាករណ៍នេះ ចេញផ្សាយប៉ុន្មានថ្ងៃក្រោយអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC +) បានផ្តល់សញ្ញាថា ពួកគេនឹងចាប់ផ្តើមបន្ធូរការកាត់បន្ថយទិន្នផលប្រេងនៅរដូវស្លឹកឈើជ្រុះនេះ ក្រោយប្លុកដដែលអនុវត្តវាដើម្បីជំរុញតម្លៃប្រេង ខណៈតម្រូវការខ្សោយ។
ក្នុងរបាយការណ៍ដដែល IEA បានកត់សម្គាល់ថា បណ្តាប្រទេសអាស៊ីដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចជាចិន រួមជាមួយនឹងវិស័យអាកាសចរណ៍ និងគីមីឥន្ធនៈ នឹងនៅតែជំរុញឱ្យមានតម្រូវការ ដែលមានចំនួន ១០២ ប៊ីលានបារ៉ែល/ថ្ងៃ ក្នុងឆ្នាំ ២០២៣។

យ៉ាងណាមិញ ការផ្លាស់ប្តូរទៅរករថយន្តអគ្គិសនី រួមជាមួយនឹងការកើនឡើងនៃប្រសិទ្ធភាពថាមពល សម្រាប់រថយន្តធម្មតា និងការថយចុះនៃការប្រើប្រាស់ប្រេងដោយបណ្តាប្រទេសមជ្ឈិមបូព៌ាសម្រាប់ការផលិតអគ្គិសនី នឹងជួយកម្រិតកំណើនតម្រូវការដល់ប្រហែល ៤ ភាគរយនៅឆ្នាំ ២០៣០។
លើសពីនេះ សមត្ថភាពផលិតប្រេងក៏ហាក់ដូចជាកើនឡើង នាំមុខដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅទ្វីបអាមេរិក ដែលការណ៍នេះធ្វើឱ្យមានការព្យាករណ៍ថា អតិរេកនៃការផ្គត់ផ្គង់ប្រេងនឹងកើនដល់ចំនួន ៨ លានបារ៉ែល/ថ្ងៃ។ កម្រិតអតិរេកនេះ ឈានដល់តែក្នុងអំឡុងការបិទខ្ទប់កូវីដ១៩ ក្នុងឆ្នាំ ២០២០ ប៉ុណ្ណោះ។
ក្រោមបញ្ហានេះ IEA បាននិយាយថា វាអាចមានផលវិបាកយ៉ាងសំខាន់សម្រាប់ទីផ្សារប្រេង រួមទាំងសម្រាប់សេដ្ឋកិច្ចប្រទេសផលិតក្នុងអង្គការ OPEC ក៏ដូចជាសម្រាប់ឧស្សាហកម្មទាញប្រេងរបស់សហរដ្ឋអាមេរិកផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


