សន្តិសុខសង្គម
ចោរកម្ម! ក្រុមជនសង្ស័យឆ្កឹះសោឃ្លាំងមួយយកម៉ូតូពីរគ្រឿង ក្នុងមូលដ្ឋានខណ្ឌកំបូល
ឃ្លាំងសិប្បកម្មផលិតនំបញ្ចុក១កន្លែងត្រូវបានក្រុមជនសង្ស័យឆ្លឹះសោចូលលួចយកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់គេចខ្លួនដោយសុវត្តិភាព។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុចឃ្លាំងសិប្បកម្មមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូ២គ្រឿងដែលក្រុមជនសង្ស័យលួចនោះ ១គ្រឿងម៉ាក់ scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JW 8008 ម្ចាស់ឈ្មោះ ស៊ិន សុផារ័ត្ន ភេទស្រី អាយុ៣២ឆ្នាំ និង១គ្រឿងទៀតម៉ាកប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1iV.9220 ដែលមានម្ចាស់ឈ្មោះ តុង ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់សិប្បកម្ម។

តាមប្រភពពីម្ចាស់សិប្បកម្មបានឲ្យដឹងថា នៅវេលាយប់មុនពេលកើតគាត់បានរៀបចំចាក់សោឃ្លាំងទៅសម្រាកនៅផ្ទះក្បែរនោះ។ ដោយនៅក្នុងឃ្លាំងមានកម្មករចំនួន ៧នាក់ស្នាក់នៅចេញចូលតាមទ្វារតូច។ នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឈ្មោះ នាង តូច ភេទប្រុស ដែលជាបុគ្គលិករបស់គាត់ជួលផ្ទះស្នាក់នៅខាងក្រៅ មកដឹកនំបញ្ចុកឱ្យម៉ូយ ស្រាប់តែឃើញទ្វារចំហហើយបន្ទប់កម្មករដែលស្នាក់នៅត្រូវបានគេខ្ទាស់សោពីក្រៅជាប់។

តាមកាមេរ៉ាសុវត្ថិភាព ក្រុមចោមានគ្នាចំនួន៤នាក់ បានធ្វើកម្មភាពឆ្កឹះសោចូលលួចយកម៉ូតូ២គ្រឿងជាបន្តបន្ទាប់នៅវេលាម៉ោង១និង៤២នាទីរំលងអាធ្រាត្រ ដោយ២នាក់យកជើងធាក់ដៃចង្កូត ម៉ូតូស្កុបពីកាច់សោ ក រួចបណ្តើរចេញ និង២នាក់ទៀតយកជើងធាក់កាចសោកម៉ូតូប៊ីត រួចបណ្តើរចេញដោយសុវត្តិភាព។ ម្ចាស់ម៉ូតូក៏បានសំណូមពរដល់សមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពដើម្បីកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខា


-
ចរាចរណ៍១៩ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


