Connect with us

ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភាចែកចង្ក្រានសន្សំសំចៃថាមពលជូនពលរដ្ឋស្រុកសន្ទុក

បានផុស

នៅ

សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះ​ជួបសំណេះសំណាល​ និងនាំយកចង្ក្រានសន្សំសំចៃថាមពល និងសារុង ចែកជូនប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ មកពី២ភូមិ​ គឺភូមិ៧មករា និងភូមិតាំងក្រសាំង នៃឃុំតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដែលចែកជូនពេលនេះ មានចង្ក្រានសន្សំសំចៃថាមពលចំនួន២៧៣គ្រឿង​ បានមកពីការឧបត្ថម្ភរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល និងសារុងចំនួន២៧៣សារុង បានមកពីការឧបត្ថម្ភផ្ទាល់របស់លោកស្រី ឃួន ឃុនឌី។​

ការចែកចង្ក្រានសន្សំសំចៃថាមពលពេលនេះ លោកស្រី ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ដើម្បីឱ្យទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន ការពារសុខមាលភាព និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីសមាជិកព្រឹទ្ធសភា ក៏បានលើកឡើងពីបញ្ហាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងផងដែរ ដោយលោកស្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រជឿទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីប្រទេសជិតខាង៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម