ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាស្រុកកំពង់រោទិ៍ បូកសរុបលទ្ធផលការងារ ៩ ខែ និងដាក់ចេញទិសដៅសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៥
កាលពីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តការងាររយៈពេល ៩ ខែ និងដាក់ចេញនូវទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កឹង ឃន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍ រួមជាមួយ លោក ម៉ែន ស៊ីផាន់ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍។

លោក កឹង ឃន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់រោទិ៍ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស និងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ កិច្ចប្រជុំ ក៏បានផ្ដោតសំខាន់លើការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងភារកិច្ចច្បាស់លាស់សម្រាប់បន្តអនុវត្តក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៥ ដើម្បីធានាថាការងាររបស់គណបក្សនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ៖ លោកអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក លោកប្រធាន អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក លោកប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំ លោក-លោកស្រីប្រធានគណបក្សឃុំ លោកប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិ លោកប្រធានសាខាគណបក្សភូមិ និងសមាជិក-សមាជិកាជាច្រើនរូបទៀត។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបន្តពង្រឹងការងារបក្សនៅមូលដ្ឋានឆ្ពោះទៅរកជ័យជម្នះជាបន្តបន្ទាប់៕
អត្ថបទ ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


