ព័ត៌មានអន្ដរជាតិ
អ្នកខេត្តអយុធ្យា ជះកំហឹងដាក់រដ្ឋាភិបាលថៃ ព្រោះកំពុងវេទនាខ្លាំង ដោយគ្រោះទឹកជំនន់
អ្នកខេត្តអយុធ្យាបានបញ្ចេញកំហឹងដាក់រដ្ឋាភិបាលថៃ ដោយសារតែមិនមានធ្វើសកម្មភាពអ្វីសោះ ដើម្បីជួយដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដ៏អាក្រក់អស់រយៈពេល៣ខែមកហើយ ដល់ថ្នាក់ចោទជាសំណួរថា៖ «តើការបញ្ចេញទឹកខ្លាំងក្លាពីទំនប់ចៅប្រាយ៉ា ចង់លុបបំបាត់ពួកយើងចេញពីផែនទីឬយ៉ាង?»។

អ្នកភូមិម្នាក់ឈ្មោះ Jongrak Klaipop អាយុ៥៦ឆ្នាំ បាននិយាយប្រាប់សារព័ត៌មាន Khaosod នៅថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ថា ផ្ទះរបស់គាត់លិចទឹក៣ខែមកហើយ ដូច្នេះគាត់ត្រូវរស់នៅក្នុងស្ថានភាពបែបនេះ។ ទោះមិនអាចទទួលយកបាន ក៏ត្រូវតែទទួលយកដែរ។ អ្នកខ្លះត្រូវដេកតាមផ្លូវ ខ្លះដេកផ្ទះបងប្អូន ពិតជាវេទនាណាស់។

គ្រោះទឹកជំនន់ក្នុងខេត្តអយុធ្យា នៅតែអាក្រក់ខ្លាំង ខណៈតួលេខមនុស្សស្លាប់ បានកើនឡើងជាបន្តបន្ទាប់ ឈានដល់១៩នាក់ គិតត្រឹមថ្ងៃអាទិត្យទី១៦ខែវិច្ឆិកា។

មនុស្សស្លាប់ទាំង១៩នាក់ ត្រូវបានរាយការណ៍នៅក្នុងស្រុក Sena, Phak Hai, Bang Ban, Bang Sai, Phra Nakhon Si Ayutthaya និង Bang Pa-in។

ទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chainat នៅតែបន្តទម្លាយទឹកក្នុងកម្រិត ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ធ្វើឲ្យទឹកហូរបុកមកខេត្តអយុធ្យា ជន់លិចផ្ទះជាង ៦០ ០០០ខ្នង។ បន្ថែមពីលើការស្លាប់ ទឹកជំនន់ក៏ប៉ះពាល់ដល់មនុស្ស ៦២ ៤៥០គ្រួសារ ក្នុង៨៨៩ភូមិ, ១៣៦ឃុំ នៃ១១ស្រុកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្ត អយុធ្យា លិច៣ខែហើយ ចំណែកមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


