Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកខេត្តអយុធ្យា ជះកំហឹងដាក់រដ្ឋាភិបាលថៃ ​ព្រោះកំពុងវេទនាខ្លាំង ដោយគ្រោះទឹកជំនន់

បានផុស

នៅ

អ្នកខេត្តអយុធ្យាបានបញ្ចេញកំហឹងដាក់រដ្ឋាភិបាលថៃ ដោយសារតែមិនមានធ្វើសកម្មភាពអ្វីសោះ ​ដើម្បីជួយដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដ៏អាក្រក់អស់រយៈពេល៣ខែមកហើយ ដល់ថ្នាក់ចោទជាសំណួរថា៖ «តើការបញ្ចេញទឹកខ្លាំងក្លាពីទំនប់ចៅប្រាយ៉ា ចង់លុបបំបាត់ពួកយើងចេញពីផែនទីឬយ៉ាង?»។

ទឹកជំនន់នៅ អយុធ្យា (រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកភូមិម្នាក់ឈ្មោះ Jongrak Klaipop អាយុ៥៦ឆ្នាំ បាននិយាយប្រាប់សារព័ត៌មាន Khaosod នៅថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ថា ផ្ទះរបស់គាត់លិចទឹក៣ខែមកហើយ ដូច្នេះគាត់ត្រូវរស់នៅក្នុងស្ថានភាពបែបនេះ។ ទោះមិនអាចទទួលយកបាន ក៏ត្រូវតែទទួលយកដែរ។ អ្នកខ្លះត្រូវដេកតាមផ្លូវ ខ្លះដេកផ្ទះបងប្អូន ពិតជាវេទនាណាស់។

លោក Jongrak Klaipop (រូបថត៖ Khaosod)

គ្រោះទឹកជំនន់ក្នុងខេត្តអយុធ្យា នៅតែអាក្រក់ខ្លាំង ខណៈតួលេខមនុស្សស្លាប់ បានកើនឡើងជាបន្តបន្ទាប់ ឈានដល់១៩នាក់ គិតត្រឹមថ្ងៃអាទិត្យទី១៦ខែវិច្ឆិកា។

ទឹកជំនន់នៅ អយុធ្យា (រូបថត៖ Khaosod)

មនុស្សស្លាប់ទាំង១៩នាក់ ត្រូវបានរាយការណ៍នៅក្នុងស្រុក Sena, Phak Hai, Bang Ban, Bang Sai, Phra Nakhon Si Ayutthaya និង Bang Pa-in។

ទឹកជំនន់នៅ អយុធ្យា (រូបថត៖ Khaosod)

ទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chainat នៅតែបន្តទម្លាយទឹកក្នុងកម្រិត ​២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ធ្វើឲ្យទឹកហូរបុកមកខេត្តអយុធ្យា ជន់លិចផ្ទះជាង ៦០ ០០០ខ្នង។ បន្ថែមពីលើការស្លាប់ ទឹកជំនន់ក៏ប៉ះពាល់ដល់មនុស្ស ៦២ ៤៥០គ្រួសារ ក្នុង៨៨៩ភូមិ, ១៣៦ឃុំ​ នៃ១១ស្រុកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្ត អយុធ្យា លិច៣ខែហើយ ចំណែកមនុស្សស្លាប់ កើនច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម