Connect with us

កីឡា

វិរបុរស​កីឡាករ​អង់គ្លេស​​ ៨ នាក់ មក​ប្រកួត​កីឡា​វាយកូន​ហ្គោល​អន្តរជាតិ​ធំ​បំផុត​នៅ​កម្ពុជា

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូន​ហ្គោល​អន្តរជាតិ​ «វឌ្ឍនៈ​លេជេនស៍​»​ធំ​បំផុត​លើក​ដំបូង​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩​ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទី​លាន វឌ្ឍនៈ ហ្គោល រីហ្សត ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​គគណៈកម្មការ​រៀបចំ​ការ​ប្រកួត​គឺ​មាន​កីឡាករ​ដែល​សុទ្ធ​តែ​ជា​វីរបុរស និង​ល្បី​ៗ​ទូទាំង​ពិភព​លោក​ចំនួន ៣០ នាក់​មក​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​សារសំខាន់​លើស​ពី​កីឡា។

ក្នុង​ចំណោម​កីឡាករល្បី​ៗ​ទាំង ៣០ នាក់​នោះ​មាន​កីឡាករ​ជន​ជាតិ​អង់គ្លេស ៨ នាក់ ខណៈ​ ២២ ​នាក់​ផ្សេង​ទៀត​មក​ពី​ប្រទេស​ ស្កុតឡេន វែលស៍ ប្រេស៊ីល អូស្ត្រាលី ស៊ុយអែត អាហ្វ្រិក​ខាង​ត្បូង នូវែលហ្សេឡង់ អាល្លឺម៉ង់ ឥណ្ឌា អៀរឡង់ ហូឡង់ និង អ៉ីតាលី​​ ជា​ដើម។

កីឡាករ​ដែល​ល្បី​បំផុត​​នៅ​លើ​លោក គឺ​លោក Michael Campbell ដែល​បាន​​​ឈ្នះ​ពាន​រង្វាន់ U.S Open ឆ្នាំ ២០០៥ ដែល​ជា​ពាន​រង្វាន់​កីឡា​វាយកូន​ហ្គោល​អន្តរជាតិ​ធំ​បំផុត​ក្នុង​ពិភព​លោក។

  1. លោក Adilson Da Silva​ ជន​ជាតិប្រេស៊ីល ​បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​ចំនួន ២០ ក្នុង​នោះ​មាន​ពាន Sunshine Tour ១២ លើក, ជើង​ឯក​អឺរ៉ុប European Senior Tour ៧​លើក និងជើង​ឯក​​អាស៊ី Asian Tour ១​លើក។
  2. លោក Markus Brier ជន​ជាតិ​ប្រេស៊ីល ជា​កីឡាករ​វាយកូន​ហ្គោល​អូស្ត្រាលី​ទី១​ដែល​បាន​ឈ្នះ​ជើង​ឯក DP World Tour​ នៅ​ឆ្នាំ ២០០៦។
  3. លោក Peter Baker ជន​ជាតិអង់គ្លេស ​បាន​ឈ្នះ​ជើង​ឯក Legends Tour ៨ លើក ក្នុង​នោះ​ពាន Costa Navarino Legends Tour គឺ​ទើប​តែ​ឈ្នះ​នៅ​ឆ្នាំ ២០២៥​។
  4. លោក Scott Hend ជន​ជាតិ​អូស្ត្រាលី ​បាន​ឈ្នះ​ជើង​ឯក DP World Tour ៣ លើក និង​ធ្លាប់​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ PGA Tour ចំនួន ៨៦​ លើកដោយ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់លំដាប់​កំពូល​ទាំង ១០ ចំនួន ៦ លើក។
  5. លោក Simon Griffiths ជន​ជាតិ​អង់គ្លេស ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​ដែល​បាន​ឈ្នះ​ជើង​ឯក Staysure Marbellla Legends នៅ​ឆ្នាំ ២០២៥។
  6. លោក Joakim Haeggman ជន​ជាតិ​ស៊ុយអេត ​បាន​ចូល​រួម​ប្រកួត​ពាន  Legends Tour នៅ​ឆ្នាំ ២០១៩ និង​បាន​ឈ្នះ​ពាន HSBC India Legends Championship ។
  7. លោក Kiet Horne ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ធ្លាប់​បាន​ចូល​រួម​ប្រកួត European Tour, Asian Tour និង Sunshine Tour ហើយ​បាន​ឈ្នះ​ជើង​ឯក Zambia Golf Legends នៅ​ឆ្នាំ ២០២៤។
  8. លោក Stephen Dodd ជន​ជាតិ​វែលស៍ បាន​ឈ្នះ​ជើង​ឯក Legends Tour ៤ លើក។
  9. លោក James Kingston ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ឈ្នះ​ជើង​ឯក Legends Tour ៤ លើក។
  10. លោក Greig Hutcheon ជន​ជាតិ​ស្កុតឡេន បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១២ ក្នុង​ព្រឹត្តិការណ៍ Swiss Senior Open និង​លេខ ៩ ក្នុង​ព្រឹត្តិការណ៍ Grass & Co English Legends ។
  11. លោក Michael Campbell ជន​ជាតិនូវែលហ្សេឡង់ បានឈ្នះ​ជើង​ឯក U.S Open ឆ្នាំ ២០០៥។
  12. លោក Robert Coles ជន​ជាតិ​អង់គ្លេស បាន​ឈ្នះជើង​ឯក Challenge Tour ៣ លើក និង PGA Cup ១​លើក។
  13. លោក Thomas Gogele ជន​ជាតិ​អាល្លឺម៉ង់ ​ជា​កីឡាករឆ្នើម​លំដាប់​កំពូលទាំង​១០ ចំនួន ៣ លើក និង​លេខ​៣ ក្នុង​ព្រឹត្តិការណ៍ Riegler and Partner Legends។
  14. លោក Andrew Marshal ជន​ជាតិ​អង់គ្លេស មាន​បទ​ពិសោធ​ជោកជាំ​ក្នុង​ពាន Challenge Tour និង DP World Tour ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ព្រឹត្តិការណ៍ Madeira Island Open ឆ្នាំ ២០០៣។
  15. លោក David Howell ជន​ជាតិ​អង់គ្លេស ឈ្នះ​ជើង​ឯកអឺរ៉ុប European Tour ៥លើក។
  16. លោក Jamie Donaldson ជន​ជាតិ​វែលស៍ ឈ្នះ​ជើង​ឯក​អឺរ៉ុប European Tour ៣​លើក
  17. លោក Simon Khan ជន​ជាតិ​អង់គ្លេស ឈ្នះ​ជើង​ឯក Legends Tour ឆ្នាំ ២០០២៣
  18. លោក Greg Owen ជន​ជាតិ​អង់គ្លេស ឈ្នះ​ជើង​ឯក British Master នៅ​ឆ្នាំ ២០០៣
  19. លោក Patrik Sjoland ជន​ជាតិ​ស៊ុយអែត បាន​ចូល​រួម​ប្រកួត Legends Tour តាំង​ពី​ឆ្នាំ ២០១៧ និង​បាន​ឈ្នះ​២​លើក​ក្នុង​ពា​រង្វាន់ Order of Merit។
  20. លោក​ Stephen Gallacher ជន​ជាតិស្កុតឡេន បាន​ឈ្នះពាន Paul McGinleys និង​បាន​ចូល​រួម​ប្រកួត Ryder Cup នៅ​ឆ្នាំ ២០១៤។
  21. លោក Phillip Price ជន​ជាតិ​វែលស៍ បានឈ្នះ​ជើង​ឯក Legends Tour ៣ លើក និង​ឈ្នះ Order of Merit នៅ​ឆ្នាំ ២០១៩។
  22. លោក Niclas Fasth ជនជាតិ​ស៊ុយអែត បាន​ចូល​រួម​ប្រកួត Legends Tour នៅ​ឆ្នាំ ២០២២ ដោយ​បាន​ចូល​រួម​ប្រកួត Riegler & Amp រហូត​បញ្ចប់​ចំណាត់​ថ្នាក់​ T-30។
  23. លោក Anthony Wall ជន​ជាតិ​អង់គ្លេស បាន​បញ្ចប់​រដូវ​កាល​ទី​ ២២ របស់​លោក​ស្ថិត​ក្នុង​ចំណោម​កីឡាករ​កំពូល ១០០ លើ​លោក​ក្នុង​ព្រឹត្តិការណ៍ Race to Dubai។
  24. លោក Jeev Milkha Singh ជន​​ជាតិ​ឥណ្ឌា ធ្លាប់ឈ្នះ​ជើង​ឯក DP World Tour ៤ លើក។
  25. លោក Darren Fichardt ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង បាន​ឈ្នះ​ជើង​ឯក​អឺរ៉ុប European Tour លើក​ទី​៥ លើក និង​ឈ្នះ​ជើង​ឯក Sao Paulo Brazil Open នៅ​ឆ្នាំ ២០០១។
  26. លោក David Drysdale ជន​ជាតិ​ស្កុតឡេន បាន​ឈ្នះ​ជើង​ឯក Challenge Tour ២លើក។
  27. លោក Peter Lawrie ជន​ជាតិអៀរឡង់ ធ្លាប់​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ DP World Tour ជាង ៤០០​ដង ក្នុង​នោះ​ឈ្នះ​ជើង​ឯក ១ លើក រហូត​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា Sir Henry Cotton Rookie នៅ​ឆ្នាំ ២០១៣។
  28. លោក Johan Edfors ជន​ជាតិស៊ុយអែត បាន​ឈ្នះ​ជើង​ឯក​អឺរ៉ុប European Tour ៣​លើក។
  29. លោក Marten Lafeber ជន​ជាតិ​ហូឡង់ ជា​អតីត​ជើង​ឯក​ហូឡង់ ស្វីស និង​អេស្ប៉ាញ និង​ចូល​រួម​ប្រកួត Challenge Tour នៅ​ឆ្នាំ ១៩៩៩។
  30. លោក Emanuel Canonica ជន​ជាតិ​អ៉ីតាលី ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ពាន Senior Italian Open ឆ្នាំ ២០២១ និង​លេខ២ ក្នុង​ពាន Irish Legends ឆ្នាំ ២០២២។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ផ្សាយ​បន្ត​ផ្ទាល់​ទូទាំង​ពិភព​លោក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ក្នុង​​​គោល​បំណង​ផ្សព្វផ្សាយ​សក្កានុពល​កម្ពុជា​ទៅ​កាន់​ពិភព​លោក ជា​ពិសេស​វិស័យ​ទេសចរណ៍៕

default

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម