សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន ៥៤៤ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១១%
កម្ពុជាទទួលបានប្រាក់ចំណូលប្រមាណ ៥៤៤ លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,៣១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសនន៍ថា ការនាំចេញក្នុងវិស័យកសិកម្ម មានការកើនឡើងនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សារនាំចេញទៅអន្តរជាតិ និងការធ្វើពិពិធកម្មមុខទំនិញកសិកម្មផ្សេងៗ។
លោក វ៉ា រុតសាន បន្ថែមថា «យើងត្រូវធ្វើពិធកម្មមុខទំនិញជាអនុផលទំនិញកសិកម្មសក្ដានុពលរបស់យើងមានដូចជា ស្រូវ-អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយម្រេច មៀនប៉ៃលិនជាដើម»។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។
លោកបានបញ្ជាក់ថា៖ «នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីក្រៀមកើនឡើង ៦០,៩១% និងម្សៅដំឡូងមីកើនឡើង ៨២,៥៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ធ្លាក់ចុះរហូតដែលមានតម្លៃ ១៥០ រៀលក្នុងមួយគីឡូក្រាម នៅខេត្តឧត្តរមានជ័យ ខណៈខេត្តស្ទឹងត្រែង និងខេត្តមួយចំនួនអាចលក់បាន ២៥០ រៀល ក្នុងមួយគីឡូក្រាម ចំណែកឯណៈដំឡូងមីស្ងួតអាចលក់បាន ៥២០ រៀល ដល់ ៧០០ រៀល ក្នុងមួយគីឡូក្រាម។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់ដល់រដូវប្រមូលផលដំឡូងមីច្រើននៅឡើយ ដោយកសិករចាប់ផ្ដើមសម្រុកប្រមូលផលខ្លាំងចាប់ពីខែមករា ឆ្នាំ ២០២៦។
នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


