ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមបញ្ជូនអាវុធ ទៅព្រំដែនជាប់ មីយ៉ាន់ម៉ា
បន្ទាប់ពីមានការផ្ទុះគ្រាប់បែកនិងបាញ់ផ្លោងចូលដីថៃ ពេលនេះថៃបានត្រៀមរួចហើយ ក្នុងការបញ្ជូនអាវុធទៅព្រំដែនជាប់មីយ៉ាន់ម៉ា ព្រោះថា ស្ថានការណ៍កាន់តែក្តៅឡើងៗហើយ។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃអាទិត្យទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ កងកម្លាំង Rajamanu សហការជាមួយ Naresuan កំពុងរៀបចំបញ្ជូនសព្វាវុធនិងគ្រឿងបរិក្ខាយោធា ទៅព្រំដែនព្រមទាំងបង្កើនការល្បាតទាំងថ្ងៃយប់ ស្របពេលការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា រីករាលដាលឈានដល់កម្រិតធ្ងន់ធ្ងរបំផុត។
យ៉ាងណា មិនមានការបញ្ជាក់ឡើយថាតើ អាវុធប្រភេទអ្វីខ្លះដែលនឹងត្រូវបញ្ជូនទៅ។

រឿងនេះកើតឡើងបន្ទាប់ពី កងទ័ពមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកចូលដីថៃ ខ្ទេចផ្ទះពលរដ្ឋចំនួន៤ខ្នង និងមានជនជាតិមីយ៉ាន់ម៉ា ១២៥នាក់ រត់ចូលដីថៃ។
កាលពីថ្ងៃសុក្រ ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ក៏រាលដាលឈានដល់ការបាញ់ធ្លាយចូលដីថៃដែរ ដោយគ្រាប់បានធ្លាក់ត្រូវសាលារៀនក្នុងខេត្ត Tak បង្ខំឲ្យសិស្ស៣៤៥នាក់ ជម្លៀសជាបន្ទាន់។

ទាហានមីយ៉ាន់ម៉ានិងក្រុមឧទ្ទាម បានបាញ់តដៃគ្នាយ៉ាងស្វិតស្វាញនៅក្បែរព្រំដែនថៃ ធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ធ្លាយចូលដល់ស្រុក Mae Sot ប៉ះត្រូវសាលារៀន Ban Mae Kon Kaen បង្ខំឲ្យមានការជម្លៀសសិស្សយ៉ាងប្រញាប់។
សូមជម្រាបថា សាលារៀននេះមានចម្ងាយត្រឹមតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីសមរភូមិនៅមីយ៉ាន់ម៉ា ក្នុងស្រុកMyawaddy នៃរដ្ឋ Karen។ យ៉ាងណា មិនមានរបាយការណ៍អំពីជនរងគ្រោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


