Connect with us

ព័ត៌មានអន្ដរជាតិ

១០​ ខែដើមឆ្នាំ វៀតណាមនាំចេញបង្គាប្រមាណជិត ៤ ប៊ីលាន​ដុល្លារ

បានផុស

នៅ

សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP) បាន​ឱ្យដឹងថា ការនាំចេញបង្គារបស់ប្រទេសវៀតណាមបានកើនឡើង ២២% ​រហូតដល់ ៣,៩ ​ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល ១០ ខែដើមឆ្នាំ ២០២៥​។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​បាន​លើកឡើងថា កំណើនយ៉ាងខ្លាំងក្លានេះ គឺដោយសារតែការស្ទុះងើបឡើងវិញនៃតម្រូវការនៅក្នុងទីផ្សារសំខាន់ៗ និងការបង្កើនល្បឿននៃការដឹកជញ្ជូន​របស់់់ក្រុមហ៊ុនអាហារសមុទ្រ​។

​គិតតែក្នុងខែតុលា ការនាំចេញបានឈានដល់ ៤៩៨ លានដុល្លារ ដោយ​កើនឡើង ២៦​% ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ ដែលជាតួលេខប្រចាំខែខ្ពស់បំផុត​​មួយ។

ចិន និងរួមបញ្ចូលទីក្រុងហុងកុង នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់បង្គាវៀតណាម ដោយ​រួមចំណែកប្រមាណ ១,១ ប៊ីលាន​ដុល្លារ។

ការនាំចេញទៅកាន់ទីផ្សារក្រោមកិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បានកើនលើសពី ១ ​ប៊ីលានដុល្លារ ដែលជំរុញដោយ​ស្ថិរភាពតម្រូវការ​ពី​ប្រទេសជប៉ុន កាណាដា និងអូស្ត្រាលី។ សហរដ្ឋអាមេរិក ក៏ជាទីផ្សារសំខាន់ផងដែរ ដោយបាន​នាំចូលបង្គវៀតណាមប្រមាណ ៧០២ លាន​ដុល្លារ ក្នុងរយៈពេល ១០ ខែដើមឆ្នាំដូចគ្នា ដោយ​កើនឡើង ៩% ទោះមានការប្រកួតប្រជែងពីប្រទេសសំខាន់ៗផ្សេងទៀត ដូចជា​អេក្វាឌ័រ និងឥណ្ឌា ក៏ដោយ។

យោងតាម VASEP ​ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនៅអាស៊ី និងទីតាំងភូមិសាស្ត្ររបស់​វៀតណាមទៅកាន់ទីផ្សារសំខាន់ៗ បានជួយជំរុញតម្រូវការក្នុងតំបន់។ យ៉ាងណាមិញ VASEP បានព្រមានថា ​កំណើន​នៃការនាំចេញ អាចនឹងថយចុះក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំនេះ ដោយសារតែសម្ពាធពន្ធ និងវិធានការការពារពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ដែលជាអ្នកទិញបង្គាធំជាងគេទី២របស់​វៀតណាម​។ សមាគមនេះបានជំរុញឱ្យក្រុមហ៊ុននានាបន្តផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ពួកគេ និងរក្សាស្តង់ដារគុណភាពឱ្យមានស្ថិរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម