កីឡា
ថៃត្រៀមសងសំណងដល់ប្រទេសចូលរួមប្រកួត នៅខេត្តសុងក្លា បន្ថែមលើការផ្លាស់ប្តូរទីលាន ១០ ប្រភេទកីឡា
ទីលានកីឡាចំនួន ១០ ប្រភេទដែលគ្រោងប្រកួតនៅខេត្ត សុងក្លា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្កេម លើកទី៣៣ ត្រូវបង្ខំប្តូរទៅប្រកួតនៅទីក្រុងបាងកកវិញ មុនពេលព្រឹក្តិការណ៍មកដល់នាប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែម្ចាស់ផ្ទះថៃ ត្រៀមសងសំណងដល់បណ្តាប្រទេសដែលត្រូវទៅប្រកួតនៅខេត្តសុងក្លាថែមទៀត។

ទឹកជំនន់ធំបានវាយប្រហារនៅខេត្តជាច្រើនក្នុងប្រទេសថៃ ក្នុងនោះខេត្ត សុងក្លា ជាខេត្តមួយដែលជាទីកន្លែងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ក៏បានរងគ្រោះយ៉ាងធ្ងន់ធ្ងរគឺប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល ទីលាន និងសោភ័ណ្ឌខេត្តដែលមិនស័ក្តិសមរៀបចំការប្រកួតលំដាប់អន្តរជាតិ។

លោក Chalitrat Chantarubeksa អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកថៃ បានប្រកាសផ្លាស់ប្តូរទីតាំងទៅប្រកួតនៅទីក្រុងបាងកកវិញដែលការសម្រេចចិត្តនេះមុនពេលកីឡាស៊ីហ្គេមចាប់ផ្តើមប៉ុន្មានថ្ងៃប៉ុណ្ណោះ។ កីឡាចំនួន ១០ ប្រភេទ ដែលស្មើនឹង ១០៩ វិញ្ញាសាគឺ ប្រដាល់សកល បញ្ចស៊ីឡាត់ បាល់ទាត់លើតុ អុក យូដូ កាប៉ាឌី ការ៉ាតេ ចំបាប់ ប៉េតង និង វូស៊ូ។

បន្ថែមលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បណ្តាប្រទេសដែលចូលរួមជាច្រើនបានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃគ្រោះមហន្តរាយដែលអាចកើតឡើងថែមទៀត។ តាមសេចក្តីរាយការណ៍ ថៃ បានត្រៀមសងសំណងលើការចំណាយដល់បណ្តាប្រទេសដែលបានកក់ថ្លៃសំបុត្រយន្តហោះ និងការស្នាក់នៅ នៅក្នុងខេត្តសុងក្លា។
តាមការផ្សាយរបស់ TTG Asia បណ្តាប្រទេសមួយចំនួនបានកក់សំបុត្រយន្តសម្រាប់ការធ្វើទៅប្រកួតនៅខេត្តសុងក្លា មានដូចជា អាកាសចរណ៍ Thai AirAsia, Thai Vietjet Air, Nok Air និង Bangkok Airways ជាដើម៕


ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ tempo
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


