Connect with us

ព័ត៌មានជាតិ

កម្ពុជាទាត់ចោលព័ត៌មានរបស់ថៃ ដែលចោទថាខ្លួនប្រើទាហានស៊ីឈ្នួលបរទេសជួយបង្ហោះដ្រូនអត្តឃាត

បានផុស

នៅ

ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលចំពោះខ្លឹមសារដែលបានចុះផ្សាយដោយបណ្ដាញសារព័ត៌មានថៃ ដោយចោទប្រកាន់មកលើកម្ពុជា ថា បានប្រើទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិ បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះ ថា ការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai Tribune និងផេកហ្វេសប៊ុក Army Military Force គឺជាព័ត៌មានភូតកុហក ក្លែងក្លាយ ដែលប្រឌិតឡើងក្នុងចេតនាលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

បើតាមក្រសួងការពារជាតិកម្ពុជា ថៃកំពុងបង្កើតព័ត៌មានមិនពិត ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិម្ដងហើយម្ដងទៀតរបស់ខ្លួន ក្នុងសកម្មភាពវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃពីសប្រែទៅជាខ្មៅទាំងនេះ ដែលនឹងនាំឱ្យមានភាពតានតឹងកាន់តែក្ដៅឡើងនៅតាមព្រំដែនប្រទេសទាំងពីរ៕

អត្ថបទ៖​ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម