Connect with us

ព័ត៌មានជាតិ

អាមេរិកបន្តជំរុញឱ្យកម្ពុជា និងថៃ អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងស្វែងរកតុចរចា

បានផុស

នៅ

សហរដ្ឋអាមេរិក នៅតែរក្សាជំហរគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរវាងកម្ពុជា និងថៃ តាមរយៈការជំរុញឱ្យភាគីទាំងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ និងដោះស្រាយជម្លោះតាមរយៈយន្តការទ្វេភាគី។​ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់អាមេរិក កាលពីថ្ងៃអង្គារ ទី១៦ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Benjamin Chiang ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីងតោន នៅតែមានការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា៖ «ភាគីទាំង២ គួរតែបន្តអនុវត្តន៍កិច្ចព្រមព្រៀងនេះ និងវិលទៅរកយន្តការទ្វេភាគីវិញ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា»។

ការលើកឡើងរបស់លោក បានកើតឡើង ស្របពេលដែលកម្ពុជា កំពុងតែព្យាយាមប្រើយន្តការការទូតដើម្បីកាត់បន្ថយភាពតានតឹងតាមបន្ទាត់ព្រំដែន ក្រោយពីការប៉ះទង្គិចគ្នាដោយអាវុធកាលពីឆ្នាំមុន បានធ្វើឱ្យពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ ត្រូវរត់ភៀសសឹក។


លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណ៍យ៍ និងទូរគមនាគមន៍ បានស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិក ដោយលោកបានសម្តែងនូវការកោតសរសើរចំពោះតួនាទីរបស់អាមេរិក ក្នុងការសម្របសម្រួលឱ្យមានការចរចាសន្តិភាព និងបទឈប់បាញ់។

ទោះបីជាយ៉ាងណា បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់នេះក៏ដោយ ប៉ុន្តែ កម្ពុជា បានបញ្ជាក់ថា ថៃមិនបានបង្ហាញពីការប្តេជ្ញាចិត្តអនុវត្តន៍តាមទាំងស្រុងឡើយ តាមរយៈការនៅតែរក្សាវត្តមានយោធារបស់ខ្លួន និងកាន់កាប់ទីតាំងផ្សេងៗដោយខុសច្បាប់ ក្នុងតំបន់ជម្លោះ។
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ ​ជា​បន្ត​បន្ទាប់​របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី​របស់​ខ្លួន នៅតាមទីតាំងនានា ក្នុងខេត្តព្រះវិហារ និងឧត្តមានជ័យ។

មិនត្រឹមតែប៉ុណ្ណោះ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ ក៏បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មីស្នើឱ្យ​ថៃ​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​របស់​ខ្លួន​ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់​ស្ដែង​ឱ្យ​បាន​ឆាប់​ បន្ទាប់​ពី​ថៃ​បាន​ប្រើ​លេស​ពន្យារពេល​ក្រុម​ការងារ​របស់​ខ្លួន​ ចុះ​មក​វាស់វែង​ជា​ច្រើន​លើក​។


រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព ឈ្លាន​ពាន​ទឹក​ដី​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ និង​សកម្មភាព​បំពាន​លើ​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​ទទួល​ស្គាល់​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ទាំង​ពេល​កន្លង​មក បច្ចុប្បន្ន និង​អនាគត​។

ជាមួយគ្នានេះ លោក Chiang បានបញ្ជាក់ថា ការបន្តការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងការចរចាទ្វេភាគី ពិតជាសំខាន់ណាស់ក្នុងការរក្សាបាននូវស្ថិរភាពយូរអង្វែង តាមបន្ទាត់ព្រំដែន៕

បកប្រែពីអត្ថបទដើម KPT English: U.S. Urges Cambodia and Thailand to Uphold Peace Accord, Resume Dialogue

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម