ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ព័ត៌មានមួយចំនួនរបស់ថៃ ផ្សាយមិនពិត អំពីទាហានស៊ីឈ្នួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងប្រទេសថៃ ដែលបានលើកឡើងថា ពលរដ្ឋរុស្ស៊ីបានចូលរួមជាទាហានស៊ីឈ្នួលប្រយុទ្ធនៅខាងកម្ពុជាក្នុងជម្លោះព្រំដែនដែលកំពុងបន្តជាមួយប្រទេសថៃ។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៥ ស្ថានទូតបានប្រកាសថា ការចោទប្រកាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនគឺគ្មានមូលដ្ឋានពិតប្រាកដ ហើយហាក់ដូចជាមានបំណងចង់បំផ្លាញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរុស្ស៊ី និងថៃ។
ស្ថានទូតបានរៀបរាប់ថា «ការអះអាងទាំងនេះទំនងជាត្រូវបានបង្កើតឡើងពីខាងក្រៅតំបន់ ហើយមានគោលបំណងរំលោភលើសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលមានវត្តមាននៅក្នុងប្រទេសថៃក្នុងនាមជាភ្ញៀវទេសចរ ឬអ្នកជំនួញ»។
ក្រសួងការបរទេសរុស្ស៊ីបានអះអាងជាថ្មីនូវជំហរដ៏យូរអង្វែងរបស់ខ្លួនចំពោះជម្លោះនេះ ដោយអំពាវនាវឲ្យមានការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ធ្លាប់បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ខែធ្នូថា «រុស្ស៊ីមានប្រវត្តិដ៏យូរអង្វែងក្នុងការរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ និងកម្ពុជា។ យើងចង់ឲ្យជម្លោះទាំងអស់ត្រូវបានដោះស្រាយដោយមធ្យោបាយសន្តិវិធីតែប៉ុណ្ណោះ»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


