Connect with us

ព័ត៌មានជាតិ

ប្រជាជន​ឡាវ​ធ្វើ​ដំណើរ​មក​កម្ពុជា​ អាច​ធ្វើ​ការ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ឱ្យ​អាជីវករ​នៅទូទាំងប្រទេស​តាម​រយៈ KHQR Code

បានផុស

នៅ

ចាប់ពីពេលនេះតទៅ ប្រជាជនឡាវ​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា អាច​ធ្វើ​ប្រតិបត្តិការទូទាត់ថ្លៃទំនិញ​ និង​សេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយ​ស្កេន​ខេអេចឃ្យូអរកូត (KHQR Codes) តាម​កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនៅប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាស​ប្រាក់​តាម​ខ្លួន ឬប្តូររូបិយប័ណ្ណឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិនៃកម្ពុជា និង​ធនាគារកណ្ដាលឡាវ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២៥ បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការការទូទាត់ឆ្លងដែន តាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ដំណាក់កាលទី២៖ ឡាវ​ស្កេនខេអេចឃ្យូអរកូត) នៅ​រាជធានីភ្នំពេញ​ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកស្រី Bounkham Vorachit ទេសាភិបាល ធនាគារកណ្ដាលឡាវ។

លោកស្រីបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា « ការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាសមិទ្ធផលកម្រិតបច្ចេកទេសប៉ុណ្ណោះទេ តែក៏ជាស្ពានតភ្ជាប់រវាងវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ គំនិតផ្ដួចផ្ដើមនេះមានសក្ដានុពលក្នុង ១/-ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈ​ប្រតិបត្តិការ​ទូទាត់ឌីជីថលដែលសុវត្ថិភាព ២/-ការពង្រឹងវិស័យ ទេសចរណ៍ តាមរយៈការ​រៀបចំដំណើរការទូទាត់ដែលងាយស្រួល និង ៣/-ការលើក​កម្ពស់​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់អាស៊ាន»។

ចំណែក លោកស្រី Bounkham Vorachit ក៏បានលើកឡើង ផងដែរថា «ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជានិងប្រទេសឡាវ ត្រូវបានចាត់ទុកជាសមិទ្ធផល ប្រកបដោយផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្ដាលទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ដែលមានលទ្ធភាពក្នុងការទូទាត់ជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ស្របតាមទិសដៅនៃការធ្វើសមាហរណកម្មអាស៊ាន។ តាមរយៈការវិវត្តនៃនវានុវត្តន៍ឌីជីថល ធនាគារកណ្ដាលទាំងពីរមានបំណងដោះស្រាយបញ្ហាប្រឈមក្នុងការទូទាត់បែបប្រពៃណី និងជំរុញលំហូរហិរញ្ញវត្ថុទៅវិញទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។»

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសទាំងពីរ ត្រូវបានបែងចែកជា ២ ដំណាក់កាល។ ដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវាឱ្យអាជីវករនៅប្រទេសឡាវ ដោយស្កេនឡាវឃ្យូអរកូត (LAOQR) តាមកម្មវិធីបាគង ឬកម្មវិធីធនាគាចល័ត។ សម្រាប់ដំណាក់កាលទី២នេះ ប្រជាជនឡាវដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេចឃ្យូអរកូត (KHQR Codes) តាមកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ៕

អទ្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម