ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ជំរុញផ្នែកសង្គ្រោះ និងប្រព័ន្ធបញ្ជូនយកចិត្តទុកដាក់ខ្ពស់ជួយសង្រ្គោះវីរកងទ័ព និងពលរដ្ឋរងគ្រោះ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានជំរុញឱ្យផ្នែកសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ក្នុងការជួយសង្គ្រោះដល់វីរកងទ័ព និងប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានទាន់ពេលវេលា។

នៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់បានមានប្រសាសន៍ថា ស្ថិតក្នុងបរិបទដែលមានការឈ្លានពានពីប្រទេសថៃផ្នែកសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន ក្នុងការជួយសង្រ្គោះអ្នកជំងឺជាអទិភាពក្នុងការចូលរួមជួយសង្គ្រោះដល់វីរកងទ័ព និងប្រជាពលរដ្ឋដែលរងគ្រោះ ឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបន្តថា ដូចនេះការពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យដូចជាវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូនដល់ផ្នែកសង្គ្រោះ និងប្រព័ន្ធបញ្ជូនពិតជាមានសារសំខាន់ដើម្បីអនុវត្តការងារបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំដល់ផ្នែកសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរជាងមុន និងធ្វើការចែករំលែកនូវចំណេះដឹងទាំងនេះទៅដល់ក្រុមការងារដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យជាមួយគ្នា ដើម្បីជួយគ្នាក្នុងការផ្ដល់សេវាសង្គ្រោះបន្ទាន់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាលដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៨ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


