Connect with us

សេដ្ឋកិច្ច

សិប្បកម្មផលិតក្រដាសអនាម័យក្នុងស្រុកមួយមានកំណើនខ្ពស់

បានផុស

នៅ

សិប្បកម្មផលិតក្រដាសអនាម័យក្នុងស្រុកមួយ កំពុងមានកំណើតលក់ជាង២០%  ខណៈបច្ចុប្ប​ន្នប្រជាជនខ្មែរងាកមកគាំទ្រផលិផលក្នុងស្រុកកាន់តែច្រើន ដោយពហិការរាល់ទំនិញរបស់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាំ សុជាតិ ស្ថាបនិកក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ប្រាប់ កម្ពុជាថ្មី ថា ការផលិតក្រដាសអនាម័យបន្ទប់ទឹកក្នុងសិប្បកម្មរបស់លោករយៈពេលចុងក្រោយនេះ កំពុងតែមានកំណើនជាង២០% ខណៈដែរប្រជាជនខ្មែរបន្តពហិការទំនិញថៃ និងងាកមកគាំទ្រផលិតក្នុងស្រុកកាន់តែច្រើនជាងមុន។

លោក បន្តថា ទាក់ទងនឹងការលក់ក្រដាសអនាម័យកាន់តែមានកំណើនជាងមុន នេះក៏ដោយតែបច្ចុប្បន្នលែងមានវត្តមានផលិតផលថៃតាមរយៈការនាំចូលមកដូចកាលពីពេលកន្លងទៅ។ ជាក់ស្ដែង ទោះបីនាំចូលមកក៏ប្រជាជនខ្មែរមិននិយមប្រើប្រាស់តទៅទៀតដែរ ដ្បិតប្រជាជនខ្មែរមានការឈឺចាប់ដោយសារសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកកាន់កម្ពុជា ផងដែរ។

យ៉ាងណាមិញ ម្ចាស់សិប្បកម្មរូបនេះ នៅតែស្នើសុំចិត្តប្រជាជនខ្មែរ សូមបន្តការគាំទ្រផលិតផលដែលផលិតបានក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ពិសេសសិប្បកម្ម សហគ្រាស រោងចក្រក្នុងស្រុកក៏កាន់តែមានការរីកចម្រើនជាងមុន ផងដែរ។

គួរឱ្យដឹងថា សិប្បកម្មផលិតក្រដាសអនាម័យរបស់លោក តាំ សុជាតិ បានបើកដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះ គិតមកទល់ពេលនេះសិប្បកម្មរបស់កូនខ្មែរមួយនេះ មានអាយុកាលប្រមាណ១០មកហើយ។ បច្ចុប្បន្នសិប្បកម្ម មានទីតាំងស្ថិតនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម