Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយថ្ងៃឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍នៅថៃ សម្លាប់មនុស្ស ៥៤នាក់

បានផុស

នៅ

ត្រឹមមួយថ្ងៃប៉ុណ្ណោះ ប្រទេសថៃកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់៥៤នាក់ ដែលក្នុងនោះទីក្រុងបាងកក ជាកន្លែងមានករណីគ្រោះថ្នាក់កើតឡើងច្រើនជាងគេ។

(រូបថត៖ Khaosod)

តាមការផ្សាយរបស់ Bangkok Post ដោយដកស្រង់ទិន្នន័យពីក្រសួងដឹកជញ្ជូន, នៅថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍២៦ករណីទូទាំងប្រទេសថៃ ក្នុងនោះស្លាប់មនុស្ស៥៤នាក់និងរបួស៣១៧នាក់។

លោក Jirapong Thepphitak អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងចំណោមករណីទាំងអស់ ការបើកបរហួសល្បឿនកំណត់គឺជាកត្តាបង្កគ្រោះថ្នាក់ច្រើនជាងគេពោលគឺ ៤០.១៨% បន្ទាប់មកគឺស្រវឹងបើកបរ ២៩.៤៥%។

លោកបន្តថា ពេលវេលាដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ជាងគេគឺចន្លោះម៉ោង១២រំលងអធ្រាត្រដល់ម៉ោង៣ទាបភ្លឺ។ ទន្ទឹមនោះដែរ មនុស្សស្លាប់ច្រើនបំផុតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺមានចន្លោះពី២០-២៩ឆ្នាំ៕​

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម