Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចវៀតណាមកើន ៨​% ឆ្នាំមុន ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

បានផុស

នៅ

សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,០២% កាលពីឆ្នាំ ២០២៥​ ដែលជាអត្រាខ្ពស់បំផុតទី២​ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដែលភាគច្រើនជំរុញដោយសេវាកម្ម និងឧស្សាហកម្ម។ នេះបើតាម​ការចុះផ្សាយរបស់កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រា ៨% នេះ មែនទែនទៅ ខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៃប្រទេសណាៗទាំងអស់នៅអាស៊ីអាគ្នេយ៍។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃចន្ទ កំណើនសេដ្ឋកិច្ចវៀតណាម​នៅ​ត្រីមាសទី៤ ឈរនៅអត្រា ៨,៤៦% ធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នាឆ្នាំមុន​។

សេដ្ឋកិច្ចវៀតណាមមាន​ភាពលេចធ្លោរទោះបីជាសេដ្ឋកិច្ចពិភព​លោក​មាន​ការប្រែប្រួល ជាពិសេសពាក់ព័ន្ធនឹង​ភាពតានតឹងពាណិជ្ជកម្ម​ និងពន្ធគយរបស់សហរដ្ឋអាមេរិក។ សេដ្ឋកិច្ចមិនត្រឹមតែខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្ពស់បំផុតមួយ​នៅលើពិភព​លោក​ផងដែរ។

អត្រាកំណើន​ឆ្នាំ ២០២៥ ទាបជាងតែអត្រាកំណើន ៨,១២% នៅឆ្នាំ ២០២២ ប៉ុណ្ណោះ ពោលគឺនៅពេលដែលសេដ្ឋកិច្ចសកល និងវៀតណាម ស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៦។ ​

ទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាមដដែល បាន​បង្ហាញថា នៅឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងដល់ ៥១៤ ​ប៊ីលានដុល្លារអាមេរិក និង GDP សម្រាប់មនុស្សម្នាក់ៗកើន​ដល់ ៥​ ០២៦ ដុល្លារ ដែលធ្វើឱ្យ​វៀតណាមក្លាយជា «ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់»។

វិស័យសេវាកម្មបាននាំមុខគេក្នុងសេដ្ឋកិច្ចដោយមានចំណែក ៥១,១% បន្ទាប់មកគឺឧស្សាហកម្ម និងសំណង់ ៤៣,៦% ​និងនៅសល់ប៉ុន្មាន គឺវិស័យកសិកម្ម។ ពាណិជ្ជកម្មបានឈានដល់កំណត់ត្រាថ្មី ៩៣០ ​ប៊ីលានដុល្លារ ដែលជំរុញដោយកំណើន ១៧% នៃការនាំចេញដល់ ​៤៧៥ ​ប៊ីលានដុល្លារ។ នៅឆ្នាំ ២០២៥ ដដែល សហគ្រាសជិត ២៩៧​ ៥០០ ត្រូវបានចុះបញ្ជី ឬ​ស្ដារឡើងវិញ ដោយ​កើនឡើង ២៧,៤%។

ទន្ទឹមនឹង​នោះផងដែរ រដ្ឋសភាបានកំណត់គោលដៅកំណើន GDP ១០% សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំក្រោយ​បន្តបន្ទាប់ ដោយបង្កើនប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗដល់ ៥៤០០-៥៥០០ ដុល្លារ។

គួរគូសបញ្ជាក់ថា ក្រៅពីវៀតណាម​ និងសិង្ហបុរី (៤,៨%) ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀតមិនទាន់ចេញតួលេខកំណើន ២០២៥ ផ្លូវការទេ ប៉ុន្តែមាន​ការរំពឹងទុកដូចខាងក្រោម៖

១. ហ្វីលីពីន៖ ចន្លោះពី ៥,១-៥,៥%

២. ឥណ្ឌូណេស៊ី៖ ៥%

៣. កម្ពុជា៖ ៥%

៤. ម៉ាឡេស៊ី៖ ៤-៤,៨%

៥. ថៃ៖ ២%

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម