ព័ត៌មានអន្ដរជាតិ
វៀតណាមប្រាប់ឱ្យប្រជាជន អាជីវកម្ម បន្ថយការប្រើប្រាស់អគ្គិសនី ដោយសារវាហក់ឡើងខ្ពស់ពេក
រដ្ឋាភិបាលវៀតណាមបានអំពាវនាវដល់គ្រួសារ និងអាជីវកម្ម ឱ្យសន្សំសំចៃថាមពលបន្ថែមទៀត ក្រោយការប្រើប្រាស់អគ្គិសនីរបស់ប្រទេសនេះ បានហក់ឡើងខ្លាំងពេកដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១ថ្ងៃ ដោយសារតែធាតុអាកាសក្ដៅហួតហែង។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនថាមពលរដ្ឋ EVN បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីនៅថ្ងៃពុធ បានហក់ឡើងដល់ ១,១ ប៊ីលានគីឡូវ៉ាត់ម៉ោង ដែលជាកម្រិតប្រចាំថ្ងៃខ្ពស់បំផុតនៅឆ្នាំ ២០២៦ នេះ។
ថាមពលដើរដោយធ្យូងថ្ម បានរួមចំណែក ៥៣,៤% នៃផលិតកម្មអគ្គិសនីអំឡុងម៉ោងប្រើប្រាស់កំពូល ខណៈរោងចក្រវារីអគ្គិសនីរួមចំណែក ២៦%។
រដ្ឋាភិបាលវៀតណាមនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រលកកម្ដៅដែលរំពឹងថានឹងវាយប្រហារវៀតណាមជាថ្មីនៅចុងខែឧសភានេះ នឹងដាក់សម្ពាធដល់បណ្តាញអគ្គិសនីរបស់ប្រទេស។
ប៉ុន្មានឆ្នាំកន្លងមក គ្រួសារ អាជីវកម្ម ក្នុងប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយរបស់អាស៊ីអាគ្នេយ៍ តែងតែរងគ្រោះដោយការដាច់ចរន្តអគ្គិសនីពេលមានរលកកំដៅ ដែលបង្កផលប៉ះពាល់ផ្សេងៗជាពិសេសផ្នែកសេដ្ឋកិច្ច និងសុខភាព។
ការជំរុញឱ្យប្រជាជន និងអាជីវកម្មកាត់បន្ថយការប្រើប្រាស់អគ្គិសនីនាពេលនេះ ធ្វើឡើងចំពេលដែលវៀតណាម ដូចនឹងប្រទេសផ្សេងទៀតក្នុងតំបន់ដែរ ប្រឈមមុខនឹងវិបត្តិថាមពល ដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ដែលបង្កការបិទច្រកហ័រមូហ្ស។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសហ្វីលីពីនក៏បានព្រមានអំពីការដាច់ចរន្តអគ្គិសនីរហូតដល់ ៧ ម៉ោង នៅទូទាំងបណ្តាញអគ្គិសនីសំខាន់ៗចំនួន ២ របស់ខ្លួន (តំបន់ Visayas និងកោះ Luzon រួមទាំងទីក្រុងម៉ានីល) ដោយសារតែរលកកម្ដៅ និងការដាច់ប្រតិបត្តិការនៅរោងចក្រថាមពល៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


