ព័ត៌មានអន្ដរជាតិ
ចិន រិះគន់ចាស់ដៃថា រឿងដែលអាមេរិក បង្ខំវ៉េណេស៊ុយអេឡា ឲ្យប្រគល់ប្រេង គឺជាការ «សម្លុតគំរាម»
ទីក្រុងប៉េកាំង បានចេញមុខរិះគន់សហរដ្ឋអាមេរិកយ៉ាងចាស់ដៃ រឿងបង្ខំវ៉េណេស៊ុយអេឡា ឲ្យប្រគល់ប្រេងរាប់លានបារ៉ែល ដោយក្រសួងការបរទេសចិន បានបន្ទោសសកម្មភាពនេះថាជាការ «សម្លុតគំរាម»។

អ្នកនាំពាក្យក្រសួង លោកស្រី Mao Ning ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធទី៧ខែមករាឆ្នាំ២០២៦ថា៖ «វេណេស៊ុយអេឡា គឺជាប្រទេសមានអធិបតេយ្យភាពមួយ ហើយទទួលបាននូវអធិបតេយ្យភាពពេញលេញ និងអចិន្ត្រៃយ៍លើធនធានធម្មជាតិរបស់ខ្លួន ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិក បានប្រើប្រាស់កម្លាំងយ៉ាងកំរោលលើវ៉េណេស៊ុយអេឡា និងបង្ខំឲ្យវ៉េណេស៊ុយអេឡា បោះបង់ធនធានប្រេងរបស់ខ្លួន ក្រោមគោលនយោបាយ America First។
លោកស្រីបន្តថា នេះគឺជាសកម្មភាពសម្លុតគំរាម បែបធម្មតារបស់អាមេរិក ហើយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ព្រមទាំងជាការវាយប្រហារយ៉ាងខ្លាំងក្លាលើសិទ្ធិរបស់ប្រជាជនវ៉េណេស៊ុយអេឡា។

សេចក្តីថ្លែងការណ៍របស់ចិន កើតឡើងបន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជាក់ថា វ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងចន្លោះពី ៣០លាន ទៅ ៥០លានបារ៉ែល ឲ្យអាមេរិក ដោយប្រេងឆៅទាំងនោះនឹងត្រូវលក់ក្នុងតម្លៃទីផ្សារ ហើយចំណូលដែលទទួលបាននឹងត្រូវគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ លោកត្រាំលើកឡើងថា អាជ្ញាធរបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡានឹងផ្ទេរ «ប្រេងដែលជាប់ទណ្ឌកម្ម» ឲ្យក្រុងវ៉ាស៊ីនតោន។ ប្រាក់ចំណូលដែលទទួលបាននឹងត្រូវប្រើប្រាស់ «ដើម្បីជាប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា និងអាមេរិក»។
ស្របពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកម្នាក់បានប្រាប់ CNN ថា ប្រេងទាំងនោះត្រូវបានផលិតរួចរាល់ហើយ ដោយភាគច្រើនកំពុងស្ថិតនៅលើនាវាដឹកប្រេង ដែលនឹងត្រូវប្តូរទិសដៅទៅកាន់រោងចក្រចម្រាញ់ប្រេងនៅតំបន់ឆ្នេរឈូងសមុទ្ររបស់អាមេរិក។ ការផ្ទេរនេះត្រូវបានគេរំពឹងថានឹងកើតឡើងយ៉ាងឆាប់រហ័ស ពីព្រោះប្រេងឆៅធុនធ្ងន់របស់វ៉េណេស៊ុយអេឡាមិនអាចរក្សាទុកក្នុងរយៈពេលយូរបានទេ។
តម្លៃប្រេងនៅអាមេរិកបានធ្លាក់ចុះប្រហែល ១ដុល្លារក្នុងមួយបារ៉ែល ឬជិត ២% បន្ទាប់ពីការប្រកាសរបស់លោកត្រាំ ដោយបានមកនៅត្រឹមតម្លៃជិត៥៦ដុល្លារក្នុងមួយបារ៉ែល។ ផ្អែកលើតម្លៃបច្ចុប្បន្ននេះ ការលក់ប្រេងរហូតដល់៥០លានបារ៉ែល អាចនឹងបង្កើតចំណូលបាន ២,៧៥ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


