ព័ត៌មានជាតិ
ខេត្តក្រចេះ ជាប់ដងទន្លេមេគង្គទទួលបានទិន្នផលត្រីប្រមាណ ៥ ពាន់តោនក្នុង ១ ឆ្នាំ
ទិន្នផលផលត្រីសរុបប្រមាណជា ៥ ៣២៩ តោន ខេត្តក្រចេះសម្រេចបាននៅក្នុងឆ្នាំ២០២៥ ក្នុងនោះចំនួន ៣ ៨០០ តោន បានពីការនេសាទដោយឧបករណ៍ជាលក្ខណៈគ្រួសារ និងផលត្រីចិញ្ចឹមសម្រេចបានចំនួន ១ ៥២៩ តោន។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៥។
ចំពោះប្រភេទត្រីចិញ្ចឹម ក្នុងនោះចិញ្ចឹមតាមស្រះមានចំនួន ៥៨៥ តោន ដែលជាប្រភេទត្រីប្រា ត្រីពោ ឆ្អិន ត្រីអណ្តែង ត្រីកាបចិន ត្រីទីឡាព្យា ត្រីឆ្ការ និងចិញ្ចឹមតាមបែបានចំនួន ៩៤៤ តោន ជាប្រភេទត្រីប្រា ត្រីពោ ត្រីឆ្អិន ត្រីកាហែ ត្រីកែ ត្រីខ្សា និងត្រីឆ្ការ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្តល់បច្ចេកទេសការចិញ្ចឹមត្រីបង្កងចំនួន ២៨ វគ្គ និងមានសហគមន៍នេសាទសរុប ៦៨ សហគមន៍ ក្នុងនោះសហគមន៍បានចុះបញ្ជីចំនួន ៦៥ សហគមន៍មិនទាន់បានចុះបញ្ជីចំនួន ៣ សហគមន៍ សមាជិកសហគមន៍នេសាទចំនួន ១៦ ០៩៧នាក់ ស្រី ៦ ០៦៦នាក់ គណ:កម្មការសរុបចំនួន ៦៣២នាក់ ស្រី ១៥៣នាក់។
ដោយឡែក ការងារអភិរក្សកន្ធាយក្បាលកង្កែបមានសំបុកចំនួន ៦៥ សំបុក មានពងសរុបចំនួន ២ ២០០ ពង កន្ធាយញាស់កូនបានចំនួន ១ ១៨៨កូន។
ក្នុងឆ្នាំ ២០២៥ សត្វផ្សោតបានកើនដល់ចំនួន ១១២ក្បាល ដែលបានកំពុងរស់នៅនិងចាប់ចំណីនៅតាមអន្លង់ និងមានសត្វផ្សោតមួយចំនួនធ្វើដំណើរបំលាស់ទីតាមអន្លង់ពេញផ្ទៃទន្លេតំបន់អភិរក្ស និងមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


