កីឡា
Kwame Peprah ស៊ុត ៣ គ្រាប់ម្នាក់ឯង បញ្ចប់កំណត់ត្រាមិនចាញ់របស់ ភ្នំពេញក្រោន
ក្លិបព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ដោយលទ្ធផល ៣-២ សម្រាប់់ការប្រកួតសប្តាហ៍ទី១៦ នៃលីគបាល់ទាត់កំពូលកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។

ភ្នំពេញក្រោន បាននាំមុខ ២-០ មុនដែលជារកបានគ្រាប់បាល់ដោយកីឡាករ Moses និង Andres Neito ប៉ុន្តែចុងម៉ោងក្នុងវគ្គទី១ ព្រះខ័នរាជស្វាយរៀង រកបាន ២ គ្រាប់តាមស្មើ និងគ្រាប់បាល់ជ័យជម្នះនៅវគ្គទី២។ គ្រាប់បាល់ទាំង ៣ របស់ ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah។
ជ័យជម្នះនេះបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ ភ្នំពេញក្រោន នៅរដូវកាលនេះ បន្ទាប់ពី ១៤ ប្រកួតកន្លងទៅ ពួកគេបានឈ្នះ ១០ និងស្មើ ៤ មាន ៣៤ពិន្ទុ បន្តឈរចំណាត់ថ្នាក់លេខ ២។ ទោះបីជាយ៉ាងណា ភ្នំពេញក្រោន នៅសល់ ១ ប្រកួតទៀតក្នុងដៃទៀត។

ព្រះខ័នរាជស្វាយរៀង សងសឹកបានសម្រេច លើ ភ្នំពេញក្រោន ដោយសារកាលពីជើងទី១ បានចាញ់ដោយលទ្ធផល ២-៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះ ព្រះខ័នរាជស្វាយរៀង មាន ៣៩ ពិន្ទុ បន្តឈរលើកំពូលតារាងដ៏រឹងមាំ តាមរយៈការឈ្នះ ១៣ ប្រកួត និងចាញ់ ៣ ប្រកួត។ ដូច្នេះ ព្រះខ័នរាជស្វាយរៀង បាននាំមុខ ៥ ពិន្ទុហើយ។

នៅចុងម៉ោងឡើងកម្តៅខ្លាំងដោយមានការប៉ះទង្គិច និងតវ៉ា រហូតត្រូវបានអាជ្ញាកណ្តាលមានការពិន័យកាតក្រហម លើកីឡាករ មិន រតនា។ ការប្រកួតមានកាតលឿងច្រើនទាំងកីឡាករ និងក្រុមការងារគ្រូបង្វឹក។
នៅថ្ងៃនេះដែរ បឹងកេត បានបរាជ័យដោយលទ្ធផល 0-១ ក្រោមថ្វីជើងរបស់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ហើយ កងយោធពលខេមរភូមិន្ទ បានយកឈ្នះលើ ឡាយហ្វ ខេត្តព្រះសីហនុ ៣-០៕
អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


