កីឡា
កីឡាកររៀមច្បង ១០នាក់ នៅមានឈ្មោះលេងពានសម្តេចតេជោ ហ៊ុន សែន លើកទី១៩
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ បានដំណើការហើយ ខណៈរឿងគួរឱ្យចាប់អារម្មណ៍ ក្នុងរដូវកាលថ្មីនេះ មានកីឡាកររៀមច្បងច្រើននាក់នៅមានឱកាសលេង។

ក្នុងពានសម្តេចតេជោ បានដំណើការ ១៩ រដូវកាលហើយ ដោយគិតទាំងរដូវកាលថ្មីនេះ។ បើក្រឡេកមើលអំពីកីឡាករជំនាន់ចាស់ៗ ដែលបន្តលេងមកដល់បច្ចុប្បន្ន មានមិនច្រើននោះទេ។ ក្នុងនោះ ឃើញមានកីឡាករ ១០ នាក់ ត្រូវបានចាត់ទុកជាកីឡាករខ្មែរមានវ័យចំណាស់ជាងគេ និងត្រូវបានចាត់ទុកជាកីឡាកររៀមច្បង ដែលកំពុងបង្ហាញខ្លួនក្នុងពានសម្តេចតេជោ។

កីឡាករ ដែលត្រូវបានចាប់អារម្មណ៍ជាងគេ មានខ្សែបម្រើរបស់ ណាហ្គាវើលដ៍ កីឡាករ គួច សុកុម្ភៈ និង សុះ ស៊ូហាណា, ខ្សែប្រយុទ្ធរបស់ បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា, ខ្សែប្រយុទ្ធរបស់ ព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម និង ខ្សែការពារ សឿយ វិសាល។

ដោយឡែកកីឡាករផ្សេងៗទៀត ដែលត្រូវបានចាត់ទុកជាកីឡាកររៀមច្បងក្នុងពានសម្តេចតេជោនេះដែរ រួមមាន ខ្សែបម្រើរបស់ គិរីវង្សសុខសែនជ័យ គួច ដានី, ខ្សែការពាររបស់ ណាហ្គាវើលដ៍ កីឡាករ នេន សុធារដ្ឋ, ខ្សែបម្រើក្រុម ព្រះខ័នរាជស្វាយរៀង សួន សុវណ្ណ, អ្នកចាំទីក្រុម ភ្នំពេញក្រោន អ៊ុំ វិចិត្រ និងខ្សែការពាររបស់ឡាយហ្វ ខេត្តព្រះសីហនុ ធារី ចន្ថាប៊ីន។

ក្នុងចំណោមកីឡាករខាងលើ មានតែប្រធានក្រុមវ័យ ៣៨ ឆ្នាំរបស់ក្រុម ណាហ្គាវើលដ៍ កីឡាករ គួច សុកុម្ភៈ ម្នាក់គត់ ដែលមានវ័យចំណាស់ និងបង្ហាញខ្លួនយូរជាងគេក្នុងពានសម្តេចតេជោនេះ ដោយកីឡាករបង្ហាញខ្លួនតាំងពីឆ្នាំ ២០០៩ ជាមួយអតីតក្រុមខេមរាកីឡា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


