ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ បូមស្តារប្រព័ន្ធលូ លាងសំអាតផ្លូវលេខ១៩៣៨ ដើម្បីសម្រួលការធ្វើដំណើរប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានដាក់រថយន្តបូមស្តាររីហ្គា ប្រព័ន្ធលូ និងបាញ់ទឹកលាងសំអាតផ្លូវលេខ១៩៣៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីមានស្ថានភាពហៀរទឹកដក់លើផ្លូវបេតុង ដែលបង្កការលំបាកដល់ការធ្វើដំណើរឆ្លងកាត់របស់ ប្រជាពលរដ្ឋ។

សកម្មភាពខាងលើ ត្រូវបានអនុវត្តដោយក្រុមការងារជំនាញរបស់ខណ្ឌ ដោយប្រើប្រាស់រថយន្តបូមស្តារប្រព័ន្ធលូ ដើម្បីដោះស្រាយការកកស្ទះ និងការហៀរទឹកនៅតាមរីហ្គា ព្រមទាំងបាញ់ទឹកលាងសំអាតផ្លូវ ដើម្បីស្តារសភាពអនាម័យ បរិស្ថាន និងសុវត្ថិភាពចរាចរណ៍ឱ្យបានប្រសើរឡើងវិញ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន ខណ្ឌសែនសុខ បានមានប្រសាសន៍ឱ្យដឹងថា ការចុះរបស់ក្រុមការងារនាពេលនេះ គឺជាលទ្ធផលនៃការយកចិត្តទុកដាក់ខ្ពស់ពីលោកអភិបាលខណ្ឌសែនសុខ ចំពោះការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសការថែទាំ និងស្តារប្រព័ន្ធលូ ផ្លូវថ្នល់ និងបរិស្ថានទីក្រុង ដើម្បីបម្រើជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានបន្ថែមថា ខណ្ឌសែនសុខ នឹងបន្តតាមដានស្ថានភាពប្រព័ន្ធលូ និងផ្លូវថ្នល់នៅតាមតំបន់ផ្សេងៗ ក្នុងមូលដ្ឋានជាប្រចាំ ហើយនឹងចាត់វិធានការអន្តរាគមន៍ភ្លាមៗ នៅពេលមានបញ្ហាកើតឡើង ដើម្បីកាត់បន្ថយការលំបាក និងហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ជាមួយគ្នានេះ រដ្ឋបាលខណ្ឌសែនសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ដោយមិនបោះសំរាមចូលក្នុងប្រព័ន្ធលូ ឬតាមដងផ្លូវ ដែលអាចបណ្តាលឱ្យកើតមានការកកស្ទះ និងហៀរទឹកឡើងវិញ ជាពិសេសនៅរដូវវស្សា៕ អត្ថបទ សំណាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


