Connect with us

កីឡា

ក្លិប ឥណ្ឌូណេស៊ី Persib ហ៊ានផ្តល់ប្រាក់ឈ្នួលជាង ៣០ ម៉ឺនដុល្លារ ដល់ Kurzawa អតីតកីឡាករ PSG

បានផុស

នៅ

ក្លិបអ្នកមានប្រចាំលីគកំពូល ឥណ្ឌូណេស៊ី Persib Bandung ហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើន ដើម្បីផ្តល់ប្រាក់ពលកម្មដល់អតីតខ្សែការពារក្រុម Paris Saint-Germain កីឡាករ Layvin Kurzawa ដែលទើបចុះកិច្ចសន្យាជាមួយក្លិបថ្មីៗនេះ។

កីឡាករ Layvin Kurzawa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៦ ក្លិបកំពូលតារាងនៃលីគកំពូល ឥណ្ឌូណេស៊ី បានប្រកាសជាផ្លូវការ អំពីការយកបានខ្សែការពារសញ្ជាតិ បារាំង Layvin Kurzawa ក្នុងកិច្ចសន្យារយៈពេល ៦ ខែ។ ការចុះកិច្ចសន្យាយកបានកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រនៅតំបន់ អាស៊ាន ទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារ Layvin Kurzawa ជាកីឡាករលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់មានបទពិសោធលេងនៅក្លិបធំៗក្នុងតំបន់ អឺរ៉ុប ជាច្រើនដូចជា Monaco, PSG និង Fulham ជាដើម។

កីឡាករ Layvin Kurzawa

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏ចង់ដឹងផងដែរ ថាតើក្លិប Persib Bandung ហ៊ានផ្តល់ប្រាក់ពលកម្មដល់អតីតជម្រើសជាតិ បារាំង រូបនេះប៉ុន្មាន ដើម្បីអាចយករូបគេមកកាន់ ឥណ្ឌូណេស៊ី បាន? យោងតាមប្រភពពីសារព័ត៌មាន បារាំង Sprotune.20minutes បានបង្ហាញ ថា Layvin Kurzawa ទទួលបានប្រាក់ឈ្នួលពីក្លិប​ Persib Bandung ចំនួន ៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។ ដូច្នេះរយៈពេល ៦ ខែ កីឡាករនឹងទទួលបានប្រាក់ឈ្នួលសរុបចំនួន ៣៦ ម៉ឺនដុល្លារអាមេរិក៕

កីឡាករ Layvin Kurzawa

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sprotune.20minutes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម