Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម បាន​ថ្លែង​ថា «ភាព​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង» កិច្ច​សហប្រតិបត្តិការ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ត្រូវ​បាន​ធានា និង​ពង្រឹង​ជា​បន្តបន្ទាប់ យ៉ាង​មាន​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈ​ពេល​អញ្ជើញ​ចូលរួម​អបអរសាទរ និង​ជូនពរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំមមែ ដែល​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​តៃនិញ (ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​ ២៩ ខែ​មករា ឆ្នាំ ២០២៦។

ជា​រៀងរាល់​ឆ្នាំ គណៈប្រតិភូ​ប្រទេស​ទាំងពីរ តែងតែ​ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ទាំងពីរ និង​ជូនពរ​គ្នា​ទៅវិញ​ទៅមក។ នេះ​ជា​សញ្ញា​ដ៏​ល្អ​ដែល​បាន​បញ្ជាក់​ពី​ចំណង​សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ ពិសេស​ខេត្ត​ដែល​ជាប់​ព្រំដែន​ទាំងឡាយ នៃ​ប្រទេស​ទាំងពីរ ដោយ​រក្សា​បាន​នូវ «ភាព​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង» កិច្ច​សហ​ប្រតិបត្តិការ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ត្រូវ​បាន​ធានា និង​ពង្រឹង​ជា​បន្តបន្ទាប់ យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​សហការ សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ ធ្វើ​ឲ្យ​ធានា​បាន​នូវ​និរន្តរភាព នៃ​ការ​ផ្លាស់ប្ដូរ និង​ការ​ចរាចរណ៍​ទំនិញ និង​ផល​កសិកម្ម នៅ​តាម​ព្រំដែន ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងសងខាង ធ្វើការ​ប្រមូល​ផលដំណាំ​ផ្សេងៗ នៅ​តាម​ព្រំដែន​បាន​រលូន និង​ល្អ​ប្រសើរ ការ​រួម​គ្នា កែលម្អ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន ការ​ផ្ដល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម