ព័ត៌មានអន្ដរជាតិ
ថៃ នឹងប្រទះអាកាសធាតុក្តៅខ្លាំង ហើយជួបព្យុះខែប្រាំង ខណៈតំបន់ខ្លះប្រឈមគ្រោះរាំងស្ងួត
ប្រទេសថៃបានចេញការព្យាករថា រដូវក្តៅឆ្នាំនេះនឹងចូលមកដល់រាងយឺតជាងឆ្នាំមុនៗ ប៉ុន្តែឆ្នាំនេះអាកាសធាតុនឹងក្តៅខ្លាំងជាងធម្មតា ហើយក៏មានការវាយប្រហារដោយព្យុះខែប្រាំងផងដែរ ខណៈតំបន់ខ្លះត្រូវប្រឈមនឹងគ្រោះរាំងស្ងួត។

តាមការផ្សាយរបស់ Bangkok Post ដែលដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម, ឆ្នាំនេះរដូវក្តៅនឹងចូលមកដល់យឺតជាងរាល់ឆ្នាំពីរសប្តាហ៍ ពោលគឺរដូវក្តៅនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ហើយសីតុណ្ហភាពជាមធ្យមទូទាំងប្រទេសត្រូវព្យាករថានឹងមានកម្រិត៣៥អង្សាសេ។
យ៉ាងណា តាមការព្យាករដដែល, តំបន់ភាគខាងជើងនឹងជាកន្លែងអាកាសធាតុក្តៅវាយប្រហារខ្លាំងបំផុត ដោយសីតុណ្ហភាពនឹងកើនលើស ៤២អង្សាសេ ហើយខេត្តធ្ងន់ធ្ងរជាងគេគឺ Mae Hong Son, Lampang និង Tak។
ទន្ទឹមនោះ នាយកដ្ឋានបានចេញការព្រមានថា ក្នុងអំឡុងរដូវក្តៅឆ្នាំនេះ ថៃនឹងជួបព្យុះខែប្រាំង និងភ្លើងឆេះព្រៃ ហើយតំបន់ខ្លះក៏ត្រូវរងគ្រោះដោយគ្រោះរាំងស្ងួតផងដែរ ជាពិសេសចាប់ពីពាក់កណ្តាលខែមីនាដល់ខែមេសា។
អ្វីដែលធ្វើឲ្យថៃបារម្ភខ្លាំងនោះគឺថា អាកាសធាតុក្តៅហួសកម្រិត នឹងបង្កគ្រោះថ្នាក់ដល់មនុស្ស ជាពិសេសកុមារនិងចាស់ជរា ដែលមានហានិភ័យខ្ពស់ចំពោះជំងឺដាច់សរសៃឈាមខួរក្បាល៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច១០ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


