ព័ត៌មានអន្ដរជាតិ
បាងកក ជាប់លេខ១៤លើលោក ជាទីក្រុង មានការបំពុលខ្យល់ខ្លាំងបំផុត
អស់រយៈពេលរាប់សប្តាហ៍មកហើយ ប្រទេសថៃត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដល់ថ្នាក់ឥឡូវនេះ រាជធានីបាងកក បានជាប់ចំណាក់ថ្នាក់លេខ១៤ ក្នុងចំណោមទីក្រុងដែលរងការបំពុលខ្លាំងបំផុតនៅលើពិភពលោក។

យោងតាមក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពខ្យល់របស់ប្រទេសស្វីស IQAir បានបង្ហាញនៅថ្ងៃសុក្រទី៣០ខែមករាឆ្នាំ២០២៦ថា បាងកក ឈរនៅលំដាប់ទី១៤ ក្នុងតារាង ដោយមានសន្ទស្សន៍គុណភាពខ្យល់ (AQI) ក្នុងកម្រិត១៥៤ ដែលជាកម្រិតគ្រោះថ្នាក់ពណ៌ក្រហម ប៉ះពាល់ខ្លាំងដល់សុខភាព។
ក្នុងតារាងនោះ ទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ដាកា នៃប្រទេសបង់ក្លាដែស ដែល AQI ឈានដល់ ២០៤ ជាកម្រិតពណ៌ស្វាយ ដែលមិនល្អខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរ ចៀសវាងការចេញក្រៅផ្ទះ។

លេខ២គឺ ទីក្រុងកូវ៉ែត នៃប្រទេសកូវ៉ែត ដែល AQI មានកម្រិត១៩៦, លេខ៣ ដែលី ប្រទេសឥណ្ឌា (១៩៥), លេខ៤ ឡាហ័រ ប្រទេសប៉ាគីស្ថាន (១៩៤) និងលេខ៥ ទីក្រុង គែរ ប្រទេសអេហ្ស៊ីប (១៩២)។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងតារាងទីក្រុងទាំង២០នេះ គឺមានទីក្រុងនៅអាស៊ីអាគ្នេយ៍ត្រឹមតែ២ប៉ុណ្ណោះ ពោលគឺក្រៅពីបាងកក គឺមាន ហាណូយនៃប្រទេសវៀតណាម ដែល AQI មានកម្រិត១៦២។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនោះ មិនមានរាជធានីភ្នំពេញនៃ ប្រទេសកម្ពុជានោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


