ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវ៖ មនុស្សវ័យជំទង់នៅសិង្ហបុរី មានជំងឺធ្លាក់ទឹកចិត្ត ដោយសារលេងហ្គេមហួសហេតុ
លទ្ធផលនៃការសិក្សាមួយបានរកឃើញថា អត្រាខ្ពស់នៃការលេងហ្គេមច្រើនហួសហេតុ [លើអេក្រង់ទូរសព្ទ័ និងកំព្យូទ័រ] របស់មនុស្សវ័យជំទង់នៅប្រទេសសិង្ហបុរី នៅតែបញ្ហា និងបណ្តាលឱ្យមានជំងឺធ្លាក់ទឹកចិត្ត។

យោងតាម The Straits Times, ការសិក្សាដែលធ្វើឡើងដោយ សាស្ត្រាចារ្យរងផ្នែកចិត្តវិទ្យា លោក Peter Chew មកពីសាកលវិទ្យាល័យ James Cook បានរកឃើញថា បញ្ហាទូទៅនៃការលេងហ្គេមតាមអ៊ីនធឺណិត (IGD) និងភាពមិនប្រក្រតីបណ្តាលមកពីហ្គេម (GD) កើតឡើងក្នុងចំណោមមនុស្សវ័យជំទង់នៅសិង្ហបុរី។
សញ្ញាទាំងពីរនេះ គឺជាអាកប្បកិរិយាដែលញៀននឹងការលេងហ្គេមហួសហេតុ ការបង្ខិតបង្ខំ ជាពិសេសថ្មីៗ បញ្ហានេះ ត្រូវបានចូលទៅក្នុងចំណាត់ថ្នាក់ពីរសម្រាប់អ្នកមានជំងឺផ្លូវចិត្ត។
ការសិក្សាបានរកឃើញថា ១០.៣ភាគរយ នៃអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ បានបំពេញនៅក្នុងការលេងហ្គេមតាមអ៊ីនធឺណិត (IGD) ខណៈ ៥ភាគរយ បំពេញភាពមិនប្រក្រតីបណ្តាលមកពីហ្គេម (GD) ។
នៅក្នុងការប្រៀបធៀប អត្រាប្រេវ៉ាឡង់ [វាស់សមាមាត្រសរុបនៃចំនួនប្រជាជនដែលរស់នៅជាមួយជំងឺ ឬលក្ខខណ្ឌជាក់លាក់ណាមួយ រួមទាំងករណីថ្មី និងករណីដែលមានស្រាប់] សម្រាប់ការលេងហ្គេមដែលនៅតែជាបញ្ហា។ យោងតាមក្រាបមួយបង្ហាញថា ការលេងហ្គេមកើតឡើងជាបញ្ហាមានច្រើន គឺប្រហែល ៥.០៨ភាគរយ នៅក្នុងតំបន់អាស៊ី និង ២.៧២ ភាគរយ នៅអឺរ៉ុប។
ការសិក្សាដោយសាស្រ្តាចារ្យចិត្តវិទ្យា លោក Chew ឱ្យដឹងថា ការស្ទង់មតិ ដែលអ្នកចូលរួម ១ ០០៨ នាក់ មានអាយុពី ១៨ ដល់ ៤០ ឆ្នាំ ជាការយល់ដឹងក្នុងស្រុកថ្មី អំពីទំហំនៃជំងឺបាក់ទឹកចិត្ត ដែលបណ្តាលមកពីការលេងហ្គេម ក្នុងចំណោមមនុស្សវ័យជំទង់។
អ្នកជំនាញ បាននិយាយថា ការរកឃើញនេះចង្អុលកាន់តែស៊ីជម្រៅ ដែលបញ្ជាក់ថា ក្រៅផ្ទះសំបែង កត្តាសង្គម មានដូចជា សាលារៀន និងកន្លែងធ្វើការ ជាពិសសេសហ្គេមកាន់តែពេញនិយមសម្រាប់យុវជននៅសង្ហបុរី។
មិនតែប៉ុណ្ណោះ ការរកឃើញនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងប្រទេសសិង្ហបុរីចំពោះការប្រើប្រាស់អេក្រង់ទូរសព្ទ និងកំព្យូទ័រច្រើនហួសហេតុ។ តែមានអ្នកខ្លះនិយាយថា ជាការឆ្លុះបញ្ចាំងមួយ ដែលពួកគេរងសម្ពាធពីការសិក្សា ភាពតានតឹងក្នុងគ្រួសារ ការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តផ្សេងទៀត។
លោក សាស្រ្តាចារ្យ Chew បាននិយាយថា៖«នៅពេលដែលមនុស្សមានភាពតានតឹង ពួកគេនឹងស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីរត់គេចពីវា បើក្នុងប្រទេសមួយចំនួន ពួកគេអាចជ្រើសយកការហូបគ្រឿងស្រវឹង ឬទៅកន្លែងណាមួយដើម្បីល្បែងផ្សេងៗ។ ប៉ុន្តែនៅប្រទេសសិង្ហបុរី របស់ទាំងនោះមានតម្លៃថ្លៃ និងមានកម្រិត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


