ព័ត៌មានអន្ដរជាតិ
កសិដ្ឋានដាំបន្លែបញ្ឈរខ្ពស់បំផុតក្នុងពិភពលោក បើកដំណើរការ នៅសង្ហិបុរី
រោងដាំបន្លែបែបទំនើបមួយនៅលើដីកម្ទស់ជាង២៣ម៉ែត្រ មានរាងចតុកោណកែងជាច្រើន ក្នុងបរិវេណកសិដ្ឋានដាំបន្លែបញ្ឈរខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានដាក់បើកដំណើរការ កាលពីថ្ងៃទី៧ខែមករា។

យោងតាមសារព័ត៌មាន The Straits Times ឱ្យដឹងថា កសិដ្ឋាន Greenphyto ដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម Jurong West គឺជាចក្ខុវិស័យមួយដែលមានរយៈពេល ១៤ឆ្នាំក្នុងការផលិត។
ខាត់ណាចិន [kailan] កញ្ចប់ ២០០ក្រាម របស់កសិដ្ឋាន Greenphyto មានតម្លៃ ៣.៩៥ដុល្លារអាមេរិក។ ចំណែកសាឡាត់ក្រញ៉ាញ់ មួយកញ្ចប់១០០ក្រាម ដាក់លក់ជា Mambo Lettuce មានតម្លៃ ៣.២០ ដុល្លារអាមេរិក។
ជាពិសេសកសិដ្ឋាននេះក៏អាចដាំស្ពៃជប៉ុន ផ្ទី និងស្លឹករ៉ឺកែតផងដែរ ក្នុងចំណោមបន្លែបៃតងផ្សេងទៀត។
ចំណែកអគារចំនួនប្រាំជាន់ មានតម្លៃ ៨០លានដុល្លារ មានទំហំផ្ទៃដី២ហិកតា និងអាចផលិតបន្លែបៃតងបាន ២ ០០០តោន ក្នុងមួយឆ្នាំពេញ។ បច្ចុប្បន្នផលិតបាន២០០តោនក្នុងមួយឆ្នាំ។
ជាមួយនឹងប៉ាតង់ចំនួន៦៩ នៅពីក្រោយការច្នៃប្រឌិតដែលជួយបង្កើនប្រសិទ្ធភាពកំណើនដំណាំ និងកាត់បន្ថយការចំណាយ។ កសិដ្ឋាននេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា [AI] មនុស្សយន្ត និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។
គួរឱ្យដឹងផងដែរថា ការបើកជាផ្លូវការនៃកសិដ្ឋាន ត្រូវបានចូលរួមដោយប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam ដែលលោករំពឹងខ្ពស់ថា កសិដ្ឋាននេះអាចកើតឡើងនៅពេលនេះបាន វាជាការរំពឹងទុក នៃកសិដ្ឋានបញ្ឈរផ្សេងទៀត ជាពិសេសទូទាំងពិភពលោកក៏អាចកើតឡើងបានដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


