Connect with us

កីឡា

ចាន់​ វាសនា ​តែងតែ​មើល​ការ​ប្រកួត​រៀមច្បង​ វឿន​ វាសនា​ និង​យក​តិចនិក​មក​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង​របស់​ស្នងការ​រាជធានីភ្នំពេញ​ កីឡាករ​ ចាន់ វាសនា​ ថា​រាល់​ពេល​ទំនេរ​រូប​គេ​តែងតែ​ទស្សនា​ការ​ប្រកួត​របស់​រៀមច្បង​ វឿន​ វាសនា​ តាម​យូធូប​ដើម្បី​មើលពី​​ទម្រង់​លេង​ បច្ចេកទេស​លេង​ផង​ និង​បាន​យក​មក​ពង្រឹង​សមត្ថភាពខ្លួន​ឯង​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ចាន់​ វាសនា

កីឡាករ​ ចាន់​ វាសនា​ បាន​ឲ្យ​ដឹង​ថា​ សមត្ថភាព​របស់​ខ្លួន​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ​ ដូច្នេះ​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ជា​ច្រើន​ចំណុច​ទៀត​ដូច​ជា​ការ​ចាប់​សេវា​ លោត​ម៉ាត់​ ការ​ធ្វើ​រនាំង​ជា​ដើម។​ ចំពោះ​កីឡាករ​រៀមច្បង​គឺ​ខ្លួន​ចូលចិត្ត​ទស្សនា​វីដេអូ​ប្រកួត​របស់​ វឿន​ វាសនា​ នៅ​តាម​យូធូប។​

ស្មាត់​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ​បន្ថែម​ទៀត​ថា​ រៀមច្បង​ វឿន​ វាសនា​ ទម្រង់​លេង​គឺ​ល្អ​ និង​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ថែម​ទៀតអំឡុង​ពេល​នេះ។​ ការ​ម៉ាត់​ច្បាស់​ និង​ការ​លោត​ធ្វើ​រនាំង​ធំ​ថែម​ទៀត​ផង។​ ឥលូវ​នេះ​កំពុង​មាន​ប្រជា​ប្រិយ​ភាព​កាន់​តែ​ខ្លាំង​នៅ​ឯ​តៃវ៉ាន់​នោះ។​

កីឡាករ វឿន​ វាសនា​

កីឡាករ​វ័យ​ ២២​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​តែងតែ​យក​តិចនិក​របស់​រៀមច្បង​ វឿន​ វាសនា​ មក​ហ្វឹកហាត់​តាម​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ជា​និច្ច។​ ដោយ​សារ​តែ​ខ្លួន​ចង់​មាន​សមត្ថភាព​ល្អ​ និង​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​មួយ​រូប​នៅ​ក្នុង​វិស័យ​បាល់ទះ​នេះ។​

កីឡាករ វឿន​ វាសនា​

បញ្ជាក់​ដែរ​ថា​ ចាន់​ វាសនា​ ជា​កីឡាករ​វ័យ​ក្មេង​ និង​ទើប​ប្រឡូក​ក្នុង​វិស័យ​បាល់​ទះ​បាន​ប៉ុន្មាន​ឆ្នាំ​នេះ​ទេ។​ រូប​គេ​លេង​ក្នុង​តំណែង​ស្មាត់​នៅ​ក្លឹប​បាល់ទះ​ស្នងការរាជធានីភ្នំពេញ។​ បច្ចុប្បន្ន​នេះ​រូប​គេ​ចាត់​ចូល​ជា​កីឡាករ​វ័យ​ក្មេង​មាន​សមត្ថភាព​លេចធ្លោ​ម្នាក់​ផង​ដែរ​ និង​កំពុង​ត្រៀម​ខ្លួន​លេង​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ នៅ​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ៕​

កីឡាករ វឿន​ វាសនា​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម