កីឡា
ផល ផានិត ចំណុចខ្លាំងរបស់បាល់ទះស្នងការគឺលេងសាមគ្គីគ្នាមិនស្ដីបន្ទោសពេលបាល់ខូច
កីឡាករដំណែងបាល់ដេញ ផល ផានិត ថាចំណុចខ្លាំងរបស់ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ ពិសេសភាពរីកចម្រើនមួយរយៈពេលចុងក្រោយនេះគឺការលេងយល់ចិត្តគ្នា សាមគ្គីគ្នា និងមិនស្ដីបន្ទោសគ្នាពេលបាល់ខូចនៅពេលកំពុងលេងជាដើម។

ផានិត និងមិត្តរួមក្រុម
កីឡាករ ផល ផានិត បានឲ្យដឹងថា ចំណុចខ្លាំងរបស់ក្រុមបាល់ទះស្នងការនៅរយៈពេលចុងក្រោយនេះគឺកីឡាករស្ដាប់គ្រូណែនាំ ខំប្រឹងប្រែងហ្វឹកហាត់ និងម្នាក់ៗហ្វឹកហាត់បានទៀងទាត់ល្អ។ ចំណុចពិសេសមួយទៀតនោះគឺការលេងសាមគ្គីគ្នាតែម្ដង។ ពោលម្នាក់ៗលេងយល់ចិត្តគ្នា និងមិនស្ដីបន្ទោសឲ្យគ្នានៅពេលខូចបាល់នោះឡើយដោយគ្រាន់តែកែតម្រូវទៅតាមបច្ចេកទេសលេងប៉ុណ្ណោះ។

កីឡាករ ផល ផានិត
ជើងខ្លាំងខាងបាល់ដេញរូបនេះបន្ថែមទៀតថា ប៉ុន្មានចំណុចខាងលើនេះហើយបានធ្វើឲ្យក្រុមបាល់ទះស្នងការរាជធានីភ្នំពេញមានការរីកចម្រើន និងទទួលបានលទ្ធផលល្អដូចជាការប៉ះក្រុមស្វាយរៀង ប៉ះវិសាខា និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រយកឈ្នះកោះកុងដោយលទ្ធផល ៣-០ លើកពានក្រឡាហោមកន្លងទៅនេះអីចឹង។

ផានិត កំពុងប្រកួត
បញ្ជាក់ដែរថា ផល ផានិត ជាកីឡាករតួនាទីបាល់ដេញ និងជាកម្លាំងស្នូលមួយរូបរបស់ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ។ ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញបច្ចុប្បន្ននេះកំពុងតែមានភាពល្បីល្បាញជាខ្លាំង និងមានការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទះបន្ទាប់ពីមានកីឡាករលេចធ្លោច្រើន និងការយកឈ្នះក្រុមធំៗនៅពានរង្វាន់សម្ដេចក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះ៕

ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


