ព័ត៌មានជាតិ
ប្រធានបទសំខាន់ៗ១១ ពាក់ព័ន្ធសន្តិសុខ និងការងារមូលដ្ឋាន នឹងត្រូវលើកឡើងក្នុងសន្និបាតក្រសួងមហាផ្ទៃ
ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយមានប្រធានបទសំខាន់ៗចំនួន១១ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់សាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន នឹងត្រូវលើកឡើងក្នុងសន្និបាតនេះ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់អង្គសន្និបាតឱ្យយកចិត្តទុកដាក់ស្វែងយល់ និងផ្ដល់នូវសារៈសំខាន់ចំពោះប្រធានបទទាំង១១នេះ ដែលមានទាំងបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ។ ប្រធានបទទាំងនោះ គឺរួមមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន និងការបោសសម្អាតក្មេងទំនើង ការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ការងារជំរុញផ្តល់ឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋខ្មែរទូទៅ និងពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីថៃ ក៏ដូចជាវិធានការគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ គឺបទអន្តរាគមន៍លើយុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល៥លានដុល្លារចុះក្រោម ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដោយឡែក ក៏មានការបទបង្ហាញចែករំលែកបទពិសោធអំពីការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផែនការរៀបចំដែនដីប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បទបង្ហាញចែករំលែកបទពិសោធអំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអំពីវឌ្ឍនភាព និងបទពិសោធទទួលបានពីការអនុវត្តអភិក្រមថ្មីក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។

លោក ស សុខា លើកឡើងថា របាយការណ៍ និងបទអន្តរាគមន៍ ព្រមទាំងបទបង្ហាញចែករំលែកបទពិសោធ ដែលមានក្នុងសន្និបាតនេះ គឺជាមូលដ្ឋានទិន្នន័យ និងព័ត៌មានដ៏មានសារៈសំខាន់សម្រាប់ការឆ្លុះបញ្ចាំងត្រឡប់ទៅមើលលទ្ធផល និងបទពិសោធនៃការអនុវត្តការងារពេញមួយឆ្នាំ២០២៥ ខណៈបទអន្តរាគមន៍ និងបទបង្ហាញនូវចែករំលែកបទពិសោធ គឺជាការផ្ដល់ឱកាសជូនអង្គសន្និបាត បានស្វែងយល់ពីមេរៀន និងបទពិសោធ ចេញពីការអនុវត្តការងារជាក់ស្ដែងរបស់សាមីស្ថាប័ន និងតួអង្គវាគ្មិនផ្ទាល់។

គួរជម្រាបឱ្យដឹងថា សន្និបាតក្រសួងមហាផ្ទៃ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធានពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់មួយចំនួន និងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ សន្និបាតក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី៤នេះនឹងបន្តរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ដោយពិធីបិទសន្និបាត នឹងប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


