Connect with us

ព័ត៌មានអន្ដរជាតិ

​កាសែត Straits Times៖ លោក អានុទីន ​ញុះ​សង្គ្រាម​​​ជាតិ​និយម​ដើម្បី​​​ជួយលោក​បន្តអំណាច​​

បានផុស

នៅ

​សារ​ព័ត៌មាន​ដ៏ល្បីល្បាញ​របស់​ប្រទេស​សិង្ហបុរី The Straits Times ​បានផ្សាយ​​​​អំពី​ការ​​​​​​បញ្ឆេះ​ជម្លោះ​​​​ព្រំដែន​​ដ៏​​​​គ្រោះថ្នាក់​​​ជាមួយ​កម្ពុជា​ ដើមម្បី​ជូន​​លោក​​​​​ទទួលបាន​ការ​គ្រប់គ្រង​អំណាច​​នៅក្នុងការ​បោះឆ្នោត​​​​របស់​ប្រទេសថៃ​នៅចុងសប្តាហ៍​នេះ​។

លោក អានុទីន ពេលចុះ​ឃោសនា​រក​ការ​គាំទ្រ​។ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី​ថៃ​​​​ដែល​ឡើង​កាន់​អំណាច​​​​​​ដោយមាន​លក្ខខណ្ឌ​​​​​​​សម្រាប់​រយៈពេល​៤ខែ​​ចាប់​ពី​ខែ​​ដើម​ខែ​​​តុលា​២០២៥ ​​​ដល់ដំណាច​​​ខែ​មករា​២០២៦ បាន​ប្រកាស​រំលាយ​សភា​​​មុន​កាល​កំណត់​កាល​ពី​​ថ្ងៃទី​​១២ខែ​ធ្នូ​ឆ្នាំ​២០២៥ ​​​នៅក្នុងពេលដែល​​សង្គ្រាម​​ជាមួយកម្ពុជា​កំពុង​តែ​ផ្ទុះ​​​ឡើង​យ៉ាងខ្លាំង និង ក្រោ​មសម្ពាធ​ពីអន្តរជាតិ​ឲ្យ​​​លោក បញ្ជប់​ស​ង្គ្រាម និង​វិល​ទៅ​អនុវត្តកិច្ច​ព្រមព្រៀង​សន្តិភាព​។

​​ក្នុងអត្ថបទ​​​​របស់​សារ​ព័ត៌មាន​ The Straits Tines ​ដែលដាក់ចំណងជើង​ថា ​​ល្បែង​​របស់លោក​អានុទីន​នាយករដ្ឋមន្ត្រី​ថៃ ​លើ​​ជាតិនិយម​​ដើម្បី​សាកល្បង​​នៅ​ជិត​ការ​បោះឆ្នោត​។ ការ​បោះឆ្នោត​ប្រទេសថៃ​ ដើមឡើយ​​ ដោយផ្អែក​តាមកិច្ច​ព្រម​ព្រៀង​ជាមួយគណបក្ស​ប្រជាជន​ថៃ នឹង​ត្រូវ​រៀបចំ​នៅចុង​ខែ​មិនា ឬ​ក៏ដើម​ខែ​មេសា ប៉ុន្តែ​លោក អានុទីន បាន​ប្រើប្រាស់យុទ្ធសាស្រ្ត​បង្ក​សង្គ្រាម​​ បង្កើនស្មារតី​ជាតិនិយម​របស់​ជនជាតិថៃ​សម្រាប់​​គាំទ្រ​លោក​ ឲ្យបន្ត​កាន់​អំណាច។

​សំណេរ​ដើម​របស់​​អត្ថ​បទ​នោះ បាន​លើក​ឡើង​ថា នៅពេលដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានរំលាយសភានៅថ្ងៃទី១២ ខែធ្នូ លោកបានធ្វើដូច្នេះដោយសង្ឃឹមថា ការកើនឡើងនៃជាតិនិយមដែលជំរុញដោយការប្រយុទ្ធគ្នា​ដ៏មរណៈ​នៅព្រំដែនជាមួយកម្ពុជានៅឆ្នាំ២០២៥ នឹងជួយលោកឱ្យពង្រឹងអំណាចនៅក្នុងការបោះឆ្នោត​សកល​។

​ក៏ប៉ុន្តែ​​ ការ​ស្ទង់មតិជា​ច្រើន​បាន​បង្ហាញឲ្យ​ឃើញ​ថា ​គណបក្ស​គូ​ប្រជែង​របស់​គ​​ណបក្ស​​ភូមិចៃ​ថៃ​​ដឹកនាំ​ដោយ​លោក​អានុទីន ឆាន​វីរៈគុល ទៅវិញ​ទេ​ ដែល​កំពុង​ដឹកមុខ​។ រហូត​មក​ដល់​ពេលចុង​ក្រោយ​នេះ មានតែ​គណបក្ស​​៤​​ ប៉ុន្តែ​​ដែល​​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្ពស់ ហើយ​គណបក្ស​ប្រជាជន​​ថៃ​ដែល​ដឹកនាំ​ដោយ​ក្រុម​យុវជន​ដែល​ដាក់​​គោលដៅ​កំណែទម្រង់​ដ៏សំខាន់​នៅក្នុង​ប្រទេសថៃ​​ជាពិសេស​លើ​​អំណាច​យោធា​ថៃ និង​​របប​រាជានិយម​ថៃ គឺ​ជាគណបក្ស​ដែល​​មានប្រជាប្រិយ​ខ្ពស់បំផុត​សម្រាប់​ការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យ​ទី​៨ខែ​កុម្ភៈនេះ​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម