Connect with us

កីឡា

សល់ ២ សប្តាហ៍​ទៀត ៥ ក្រុម​​កំពុងប្រជែងកៅអី Top 6 ក្នុង​លីគ​កំពូល​កម្ពុជា

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ រដូវ​កាល​នេះ បាន​កន្លង​ទៅ ១៩ សប្តាហ៍​ហើយ​ ក្នុង​នោះ​ក៏​មាន​ក្រុម​ខ្លះ​មាន​សុវត្ថិភាព​ក្នុង ក្រុម​លំដាប់​កំពូលល​ ៦ ខណៈ​មាន​ក្រុម ៥ កំពុង​ប្រជែង​ដើម្បីស្ថិត​នៅ​វគ្គ​កំពូល​ទាំង ៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​សល់​តែ ២ សប្តាហ៍​ទៀត​នឹង​បញ្ចប់​ជុំ​ទី​២ ប៉ុន្តែ បឹងកេត និង វិសាខា នៅ​សល់​តែ ១ សប្តាហ៍​ទៀត​ប៉ុណ្ណោះ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បន្តឈរ​លើ​កំពូល​តារាង ដោយ​មាន​សុវត្ថិភាព​​នៅ​វគ្គ​ Top 6 ហើយ​ បន្ទាប់​ពីឈ្នះ ១៥ ប្រកួត និង​ចាញ់ ៣ ប្រកួត​មាន ៤៥ ពិន្ទុ។ ភ្នំពេញក្រោន ក៏​មាន​សុវត្ថិភាព​​នៅ​វគ្គកំពូលទាំង ៦ ក្រុម​ ដែរ បន្ទាប់​ពី​ឈ្នះ ១៣ ប្រកួត ស្មើ ៤ ប្រកួត និង​ចាញ់ ១ ប្រកួត មាន ៤២ ពិន្ទុ កំពុង​ស្ថិត​នៅ​លេខ ២។

ក្រុម​ដែល​មិន​ទាន់​មាន​សុវត្ថិភាព​ក្នុង​វគ្គ Top 6 គឺ បឹងកេត អង្គរថាយហ្គឺរ វិសាខា ណាហ្គាវើលដ៍ និង អឹមអូអាយ កំពង់ដេវ៉ា។ ក្នុង​ចំណោម ៥ ក្រុម​នេះ​ត្រូវ​មាន ១ អត់​បាន​ស្ថិត​នៅ​ក្នុង​វគ្គក្រុម​លំដាប់​កំពូល​ទាំង ៦។

ជា​មួយ​គ្នា​នេះ មានក្រុម ៤ បានអស់​ឱកាស​ស្ថិត​នៅ​វគ្គ Top 6 គឺ កង​យោធពល​ខេមរភូមិន្ទ គិរីវង់សុខសែន​ជ័យ ឡាយហ្វ ព្រះសីហនុ និង​ ISI ដង្កោសែន​ជ័យ។

  1. ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ៤៥ ពិន្ទុ (ប៉ះ MOI កំពង់ដេវ៉ា និង គិរីវង់សុខសែន​ជ័យ)
  2. ភ្នំពេញក្រោន មាន ៤៣ ពិន្ទុ (ប៉ះ អង្គរថាយហ្គឺរ និង វិសាខា)
  3. បឹងកេត មាន ៣២ ពិន្ទុ (ប៉ះ ណាហ្គាវើលដ៍)
  4. អង្គរថាយហ្គឺរ មាន ៣០ ពិន្ទុ (ប៉ះ ភ្នំពេញក្រោន និង កងយោធពលខេមរភូមិន្ទ)
  5. វិសាខខា មាន ២៩ ពិន្ទុ (ប៉ះ ភ្នំពេញក្រោន)
  6. ណាហ្គាវើលដ៍ មាន ២៩ ពិន្ទុ (ប៉ះ បឹងកេត និង​ ឡាយហ្វ ព្រះសីហនុ)
  7. MOI កំពង់ដេវ៉ា មាន ២៧ ពិន្ទុ (ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ISI ដង្កោសែន​ជ័យ)
  8. កង​យោធពល​ខេមរភូមិន្ទ មាន ១៧ ពិន្ទុ (ISI ដង្កោសែន​ជ័យ និង អង្គរថាយហ្គឺរ)
  9. គិរីវង់សុខសែន​ជ័យ មាន ១៤ ពិន្ទុ (ប៉ះឡាយហ្វ ព្រះសីហនុ និង ព្រះ​ខ័នរាជ​ស្វាយរៀង)
  10. ឡាយហ្វ ព្រះសីហនុ មាន ៧ ពិន្ទុ (ប៉ះ គិរីវង់សុខសែន​ជ័យ និង ណាហ្គាវើលដ៍)
  11. ISI ដង្កោសែន​ជ័យ មាន ៦ ពិន្ទុ (ប៉ះ កង​យោពលខេមរភូមិន្ទ និង MOI កំពង់ដេវ៉ា)

សូម​បញ្ជាក់​ក្រុម​លំដាប់​កំពូល​ទាំង ៦ ត្រូវ​ប្រកួត​គ្នា ២ ជើង​ទៀត​ដើម្បី​ស្វែង​រក​ក្រុម​ជើង​ឯក ខណៈ ក្រុម​កម្រិត​ទាប​ទាំង ៥ ក៏​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែង​រក​ចំណាត់​ថ្នាក់​ល្អ​រៀង​ៗ​ខ្លួន​ដែរ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម