Connect with us

ព័ត៌មានជាតិ

ខេត្ត​ពោធិ៍សាត់​អាច​ធ្វើ​បាន! ផ្លូវ​ជាតិ​លេខ ៥ មិន​ត្រឹម​តែ​ស្អាត​ធំទូលាយ តាម​ដង​ផ្លូវ​​ក៏​គ្មាន​សំរាម​ថែម​​ទៀត

បានផុស

នៅ

នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​ បរិស្ថាន​ស្អាត​គ្មានសំរាម​បាន​​ទទួល​​ការ​ចាប់​អារម្មណ៍​​ពីពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់។

លើចម្ងាយ​ផ្លូវ​ជាង ៨០ គីឡូម៉ែត្រ​ចាប់​ពី​​ស្រុក​ក្រគរ​ព្រំប្រទល់ខេត្ត​កំពង់ឆ្នាំង​រហូត​ដល់​ស្រុក​បាកាន​​ព្រំប្រទល់​ខេត្ត​បាត់ដំបង អាជ្ញាធរ​បាន​យកចិត្តទុកដាក់លើការ​រៀបចំ​បរិស្ថាន​នៅ​តាម​ដងផ្លូវ ដោយ​មានការ​ដាក់​ពង្រាយលូ​​​​សម្រាប់ទុកដាក់សំរាម​​​​ចៀសវាង​ការ​ចោល​ពាសវាលពាសកាល។​

ក្រោម​យុទ្ធនាការ «មាន​សំរាម​អត់​មេ​ឃុំ មាន​មេឃុំ​អត់​សំរាម» របស់​លោក ខូយ រីដា អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​កាន់​តែ​មាន​សោភ័ណភាព បរិស្ថាន​ត្រូវបាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ ខណៈ​ពលរដ្ឋ​ក៏​មាន​ការ​យល់​ដឹង​ពីការ​ថែរក្សា​និង​ការ​​ទុកដាក់​សំរាម​បានត្រឹមត្រូវ​​ដើម្បី​ភូមិឋាន​ស្អាត​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម