Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​សុខសន្តិភាព ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បួងសួង​បែបនេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​សុខសន្តិភាព ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង​បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ មន្ត្រីរាជការ កងកម្លាំង​ទាំង ៣​ប្រភេទ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង​ប្រជាពលរដ្ឋ ដែល​បានរៀបចំ​នៅ​ប្រាសាទបាយ៉ង់​កោ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១៣​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អញ្ជើញ​បូជា​ទៀនធូប និង​គ្រឿង​សក្ការៈ ចំពោះ​ព្រះ​ពុទ្ធរូប​។ ពិធី​នេះ​ផងដែរ​ប្រារព្ធ​ឡើង ដើម្បី​បញ្ចៀស នូវ​ជំងឺ​ឧបទ្រពចង្រៃ​ទាំងឡាយ គ្រោះធម្មជាតិ​នានា ឱ្យ​ជៀស​ចេញ​ឆ្ងាយ​ពី​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ និង​នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រទេសជាតិ​។

​គួរបញ្ជាក់​ផងដែរ​ថា ការ​ប្រារព្ធ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​នៅ​ប្រាសាទបាយ៉ង់​កោ​នេះ ជាការ​រួមចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ទៅកាន់​ពិភពលោក ក៏ដូចជា​ការទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តតាកែវ​។

​ពិធី​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ ដែលមាន​ការគោរព​ដឹង​គុណ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី ទេវតា​រក្សា​លោក និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ទំនៀមទម្លាប់ និង​ប្រពៃណី​ដែលជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាជន​តែងតែ​ប្រារព្ធ​ធ្វើតាម​ស្រុក​តាម​ភូមិ​នីមួយៗ​ផងដែរ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​គោរព​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូមឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ក្រុមគ្រួសារ។

​យោងតាម សិលាចារឹក​ភ្នំ​បា​យ៉ង់ K.852 ខេត្តតាកែវ គឺ​ពិតជា​ប្រភពព័ត៌មាន​ដ៏​សំខាន់​ដែល​បាន​រៀបរាប់​អំពី​ព្រះរាជ​ប្រវេណី​របស់​ព្រះមហាក្សត្រ​ខ្មែរ ដែលជា​និច្ចកាល​តែងតែ​សព្វព្រះរាជហឫទ័យ​ក​សា​ង​អាស្រម និង​ថ្វាយ​តង្វាយ​ដល់​ព្រះ​នៅ​អាស្រម ជាក់ស្តែង​ដូចជា ព្រះបាទ​កម្រ​តេង​អញ​ស្រី​ធរ​ណិ​ន្ទ្រ​វ​ម៌្ម​ទេវ (​ទី​១) ដែល​បាន​រៀបរាប់​នៅក្នុង​អត្ថបទ​សិលាចារឹក​នេះ​ស្រាប់​តែម្តង​។ ជាពិសេស ទិន្នន័យ​សិលាចារឹក​នេះ យើង​ពិតជា​ដឹង​យ៉ាងច្បាស់​ថា​នៅ​សម័យបុរាណ ភ្នំ​បា​យ៉ង់ គេ​បាន​ប្រសិទ្ធិ​នាម​ទៅជា “​ក្រុង​របស់​ព្រះ​សិវ​” ដែលជា​ទេវស្ថាន​ដ៏​ស័​ក្ត​សិទ្ធិ​សម្រាប់​ព្រះរាជា​ជាច្រើន​ព្រះអង្គ​។ ម្យ៉ាងវិញទៀត ប្រវត្តិវិទូ​ជាច្រើន​បាន​ស្នើថា “​ព្រះបាទ​ធរ​ណិ​ន្ទ្រ​វ​ម៌្ម​ទេវ (​ទី​១)” មិនបាន​សោយរាជ្យ​នៅ​រាជធានី​អង្គរ​នោះទេ ពោល គឺ​ទ្រង់​សោយរាជ្យ​នៅ​រាជធានី​មហី​ធរ​បុ​រ​ដែលជា​ទឹកដី​បុព្វបុរស​របស់​ទ្រង់​។ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្តី នៅ​ដើម​រាជ្យ​របស់​ទ្រង់ (​គ​.​ស​.១១០៧) ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​សាង​ព្រះរាជ​ផល​បុណ្យ​កសាង​អាស្រម និង​ចាត់ចែង​មនុស្ស​បម្រើ​ដល់​ព្រះ​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស (​ភ្នំ​បា​យ៉ង់ ខេត្តតាកែវ​បច្ចុប្បន្ន​) ដែលជា​ទីតាំង​មួយ​ស្ថិតនៅ​សែនឆ្ងាយ​ពី​រាជធានី​មហីធរបុរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម