ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនឹងដាក់ពង្រាយទ័ពជើងទឹក បើអឺរ៉ុបរឹបអូសនាវាដឹកប្រេងរបស់ក្រុងម៉ូស្គូ
រុស្ស៊ីនឹងដាក់ពង្រាយទ័ពជើងទឹក ដើម្បីការពារពីមហាអំណាចអឺរ៉ុបក្នុងការរឹបអូសនាវារបស់ខ្លួន ហើយអាចសងសឹកលើការដឹកជញ្ជូនតាមផ្លូវទឹករបស់អឺរ៉ុប ប្រសិនបើរឹបអូសកប៉ាល់របស់ក្រុងម៉ូស្គូ។ នេះបើតាម លោក Nikolai Patrushev មនុស្សជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃអង្គារ។

យោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី១៧ ខែកុម្ភៈឱ្យដឹងថា រដ្ឋលោកខាងលិច រួមទាំងអាមេរិកបានព្យាយាមកាត់ផ្តាច់រុស្ស៊ីចេញពីពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យហិរញ្ញវត្ថុរុស្ស៊ីគ្មានចលនា ដោយដាក់ទណ្ឌកម្មជាង ៣០ ០០០ ជុំវិញសង្រ្គាមរស្ស៊ីលើអ៊ុយក្រែន។
លើសពីនេះ ពួករដ្ឋខាងលិចក៏បានព្យាយាមរារាំងនាវាដឹកប្រេងដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។
កាលពីខែមករា សហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ី ដើម្បីទប់ស្កាត់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា។
ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពណ៌នាសកម្មភាពនេះថាជាការប្លន់។
លោក Patrushev ជំនួយការរបស់វិមានក្រឹមឡាំង និងជាប្រធានក្រុមប្រឹក្សាដែនសមុទ្ររុស្ស៊ី បានប្រាប់សារព័ត៌មានរុស្ស៊ីថា៖ « ប្រសិនបើយើងមិនផ្តល់ការបដិសេធយ៉ាងតឹងរ៉ឹងទេ នោះក្នុងពេលឆាប់ៗនេះ ជនជាតិអង់គ្លេស បារាំង និងសូម្បីតែក្រុមបាល់ទិក (ប្រទេសបាល់ទិក) នឹងមានភាពក្រអឺតក្រទមដល់កម្រិតមួយ ដែលពួកគេព្យាយាមបិទច្រកចូលសមុទ្ររបស់ប្រទេសយើង នៅប្រកៀកអាត្លង់ទិក»។
លោក Patrushev បានបន្តថា៖ « យើងជឿដូចរាល់ដងថាការធានាដ៏ល្អបំផុតចំពោះសុវត្ថិភាពនៃការធ្វើនាវាចរណ៍ គឺកងទ័ពជើងទឹក។ នៅក្នុងតំបន់ដែនសមុទ្រសំខាន់ៗ រួមទាំងតំបន់ឆ្ងាយពីប្រទេសរុស្ស៊ី កងកម្លាំងសំខាន់ៗត្រូវតែត្រូវបានដាក់ពង្រាយជាប្រចាំ ជាពិសេសកងកម្លាំងដែលមានសមត្ថភាពធ្វើការបែបធម៌ត្រជាក់ ទៅជាឃោរឃៅសម្រាប់ចោរសមុទ្រលោកខាងលិច»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


