នយោបាយ
សម្ដេចធិបតី រំពឹងថាក្រុមប្រឹក្សាសន្តិភាពនឹងជួយដោះស្រាយភាពផុយស្រួយនៅតាមព្រំដែនកម្ពុជា-ថៃ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងប្រាប់ Reuters ថាកងទ័ពថៃបានឈ្លានពានលើទឹកដីកម្ពុជាបើទោះបីមានកិច្ចព្រមព្រៀងដែលសម្រុះសម្រួលដោយប្រធានាធិបតីអាមេរិកក្ដី ខណៈសម្ដេចសង្ឃឹមថាយន្តការរបស់ក្រុមប្រឹក្សាសន្ដិភាពអាចនឹងជួយកាត់បន្ថយកម្ដៅនៅតាមព្រំដែនកម្ពុជា-ថៃបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ Reuters កាលពីថ្ងៃអង្គារ(ម៉ោងនៅអាមេរិក)ថា កម្ពុជាមិនអាចទទួលយកបានឡើយចំពោះការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ពីប្រទេសថៃលើកម្ពុជា និងអំពាវនាវឱ្យថៃចូលប្រជុំJBC និងបញ្ជូនអ្នកបច្ចេកទេសដើម្បីវាស់វែងព្រំដែនឱ្យបានត្រឹមត្រូវឡើងវិញ។
សម្ដេចថា៖ «ពេលនេះការបោះឆ្នោត(នៅថៃ)រួចរាល់ហើយ យើងសង្ឃឹមថាប្រទេសថៃអាចចាប់ផ្តើមបាន យ៉ាងហោចណាស់លើកម្រិតបច្ចេកទេស ចាប់ផ្តើមវាស់វែង ចាប់ផ្ដើមបោះបង្គោលព្រំដែននៅតំបន់ក្ដៅ ទើបយើងអាចត្រឡប់ទៅរស់នៅឡើងវិញបាន»។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់សារព័ត៌មានអន្តរជាតិនេះផងដែរថា ក្រោយបទឈប់បាញ់ និងមានកិច្ចព្រមព្រៀងដែលសម្រុះសម្រួលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្ដីក៏កងកម្លាំងយោធារបស់ប្រទេសថៃ នៅតែបន្តកាន់កាប់ទឹកដីកម្ពុជាលើសពីព្រំដែនដែលគេទាមទារទៅទៀត ដោយមានការដាក់បន្លាលួស ទូកុងតឺន័រហាមមិនឱ្យពលរដ្ឋខ្មែរត្រលប់ទៅផ្ទះសំបែងរបស់គេវិញ។

សម្ដេចថា៖ «នេះមិនមែនជាការចោទប្រកាន់ទេ តែវាជាអ្វីដែលកើតឡើងលើដីជាក់ស្ដែង»។
បន្ទាប់ពីសម្រេចបានបទឈប់បាញ់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្តរាយលួសបន្លា ដាក់កុងតឺន័រ បំផ្លិចបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋខ្មែរក្នុងទឹកដីដែលពួកគេឈរជើងបាន និងហាមមិនឱ្យពលរដ្ឋខ្មែរត្រលប់ទៅកាន់ភូមិឋានពួកគេវិញផងដែរ។
គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋខ្មែរជាង៧ម៉ឺន៥ពាន់នាក់នៅមិនទាន់អាចត្រលប់ទៅកាន់ផ្ទះសំបែងពួកគេបានវិញនៅឡើយទេ។

សម្ដេចធិបតីបានចាត់ទុកស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នមានភាព «ផុយស្រួយ» នឹងសង្ឃឹមថាក្រុមប្រឹក្សាសន្ដិភាពរបស់លោកដូណាល់ត្រាំនឹងអាចដើរតួនាទីក្នុងការកាត់បន្ថយស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃបាន។
គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្ដាហ៍នេះ បន្ទាប់ពីកម្ពុជាបានសម្រេចចិត្តចូលរួមជាសមាជិកស្ថាប័នថ្មីនេះកាលពីខែមករាកន្លងទៅ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


