កីឡា
Kane ទម្លាក់ Ronaldo ក្លាយជាកីឡាករស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ៣ រកបាន ៥០០ គ្រាប់លឿនបំផុត
ខ្សែប្រយុទ្ធ Hary Kane របស់ក្រុម Bayern Munich បានទម្លាក់ខ្សែប្រយុទ្ធ Al-Nassr កីឡាករ Cristiano Ronaldo មកឈរនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ៣ ជាកីឡាករស៊ុតបញ្ចូលទីបាន ៥០០ គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្តបាល់ទាត់។

Kane បានសម្រេចគ្រាប់បាល់ទី ៥០០ របស់ខ្លួន បន្ទាប់ពីស៊ុតបញ្ចូលទី ២ គ្រាប់ ជួយឲ្យ Bayern Munich យកឈ្នះលើក្រុម Werder Bremen ៣-០ កាលពីថ្ងៃ សៅរិ៍ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៦។ ស្ថិតិនេះបានធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ៣២ ឆ្នាំក្លាយជាកីឡាករទី ៣ ដែលរកបាន ៥០០ គ្រាប់លឿនបំផុត បន្ទាប់ពី Lionel Messi ដែលឈរលេខ ១ និង Robert Lewandowski ឈរលេខ ២។

Lionel Messi ឈរទី ១ ក្នុងនាមជាកីឡាកររកបាន ៥០០ លឿងជាងគេបំផុត ដោយចាយ ៦៣២ ប្រកួត។ Lewandowski ឈរលេខ ២ ចាយ ៧៣០ ប្រកួត និងចុងក្រោយ Harry Kane ឈរលេខ ៣ ចាយ ៧៤៣ ប្រកួត។
គួរឲ្យដឹងផងដែរ ថា ដើមឡើយតំណែងឈរលេខ ៣ គឺជា Cristiano Ronaldo ដោយចាយ ៧៥៣ ប្រកួត ប៉ុន្តែបច្ចុប្បន្នតំណែងនេះត្រូវបានបំបែកដោយ Kane ជាផ្លូវការហើយ៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Transfer Market
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


