Connect with us

កីឡា

ក្លឹប​ប្រដាល់​ថ្មី​របស់​លោក​ ផាត​ សូដា​ នៅ​ខ្វះស័ង្កសី​ដំបូង​ ជញ្ជាំង​ ប៉ុន្តែ​ផ្អាក​សិន​ព្រោះ​ជំពាក់​លុយ​ដេប៉ូ​ជាង​ ៤,០០០​ដុល្លារ​ហើយ​

បានផុស

នៅ

លោក​ ផាត​ សូដា​ គ្រូ​ប្រដាល់​ល្បីឈ្មោះ​ខាង​បណ្ដុះ​ថ្នាល​តូចៗ​កំពុង​ដំណើរ​ការ​សាងសង​ក្លឹប​ថ្មី​នៅ​លើ​ដី​ខ្លួន​ឯង​ផ្ទាល់​ឯខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ​ជិត​រួចរាល់​ ប៉ុន្តែ​នៅ​ខ្វះ​ស័ង្កសី​ដំបូង​ និង​ជញ្ជាំង​បន្តិច​ទៀត​មិន​ទាន់​មាន​លទ្ធភាព​បន្ត​ឡើយ​ ព្រោះ​ជំពាក់​ដេប៉ូ​ ៤,០០០​ដុល្លារ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ក្លឹប​ថ្មី​កំពុងសាងសង

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ផាត​ សូដា​ បាន​បញ្ជាក់​មក​ថា​ បើ​មែនទែន​ទៅ​ក្លឹប​ប្រដាល់​ដែល​សាងសង់​នេះ​ត្រូវ​រួចរាល់​ហើយ​ ប៉ុន្តែ​ដោយ​សារ​លោក​ជំពាក់​លុយ​ថ្លៃ​គ្រឿង​សំណង់​ដេប៉ូ​ប្រហែល​ ៤,០០០​ដុល្លារ​ទៅ​ហើយ​ ដូច្នេះ​ក៏​មិន​ហ៊ាន​យក​សម្ភារ​បន្ថែម​ទៀត​មក​បង្ហើយ​ការងារ។​

គ្រូ​បង្វឹក​របស់​កីឡាករ​ រិទ្ធី​ គីងកុង​ រូប​នេះ​បន្ថែម​ទៀត​ថា​ ចាំ​មើល​សន្សំ​លុយ​ដើម្បី​សង​ដេប៉ូ​លក់​គ្រឿង​សំណង់​នោះ​រួចរាល់​សិន​ចាំ​គិត​រឿង​សាងសង​បង្ហើយ​ដំបូល​ក្លឹប​ដែល​នៅ​សល់​នោះ។​ ឥលូវ​នេះ​ខ្លួន​សន្សំ​ថវិកា​បាន​ប្រហែល​ ១,០០០​ដុល្លារ​ហើយ​ ដូច្នេះ​រង់ចាំ​មើល​ ២-៣​ខែ​ទៀត​អាច​នឹង​គ្រប់​សង​ដេប៉ូ​ទើប​ចាប់​ផ្ដើម​គិត​សាងសង​បន្ត។​

សិស្ស​លោក​ ផាត​ សូដា​

បញ្ជាក់​ដែរ​ថា​ លោក​ ផាត​ សូដា​ ជា​គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​បណ្ដុះ​ធនធាន​ថ្នាល​បាន​ច្រើន​នា​ពេល​កន្លង​មក។​ លោក​បាន​បណ្ដុះ​ រិទ្ធី​ គីងកុង​ រិទ្ធី​ បូរិន​ គឿម​ សុវណ្ណឃីម​ និង​កីឡាករ​ល្អៗ​មួយ​ចំនួន​ទៀត។​ កន្លង​ទៅ​ក្លឹប​ប្រដាល់​របស់​លោកបាន​ផ្លាស់​ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ជួល​ដី​ប៉ុណ្ណោះ​ ទើប​តែ​ប៉ុន្មាន​ខែ​នេះ​លោក​​សម្រេច​សាងសង​ក្លឹប​ថ្មី​នៅ​លើ​ទីតាំង​ដី​របស់​លោក​ផ្ទាល់​ដែល​បាន​សន្សំ​ថវិកា​ទិញ​ម្ដង​បន្តិចៗ​កន្លង​មក។​ ក្លឹប​ថ្មី​របស់​លោក​គឺនៅ​ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕​

លោក​ ផាត​ សូដា​ និង​សិស្ស​

អត្ថបទដោ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម