កីឡា
សូត្រ ប៊ុនធី សរសើរកីឡាករ ពេជ្រ សម្បត្តិ ពិតជាមនុស្សកម្រក្នុងវិស័យប្រដាល់មែនៗ
កីឡាករជើងចាស់ សូត្រ ប៊ុនធី ពិតជាសរសើរភាពខ្លាំង និងភាពធនស្វិតរបស់ ពេជ្រ សម្បត្តិ ដែលចាត់ចូលជាអ្នកកម្រម្នាក់ក្នុងវិស័យប្រដាល់គុនខ្មែរនេះ និងមិនដែលធ្លាប់ជួបនោះទេតាំងប្រឡូកក្នុងវិស័យកីឡាប្រហែល ១០ឆ្នាំមកនេះ។

កីឡាករ សូត្រ ប៊ុនធី
សូត្រ ប៊ុនធី បានឲ្យដឹងថា ចាប់តាំងពីរូបគេចូលប្រឡូកក្នុងវិស័យប្រដាល់ជិត ២០ឆ្នាំមកនេះមិនដែលបានជួប ឬឃើញកីឡាករដែលមានសមត្ថភាពខ្លាំង និងធនតាន់ស្វិតដូចជា ពេជ្រ សម្បត្តិ នៅពេលនេះនោះទេ។ សម្បត្តិ ពិតជាល្អ និងរឹងមាំមែនបើទោះជាត្រូវធ្ងន់ៗពីដៃគូយ៉ាងណាក្ដី ប៉ុន្តែនៅតែមិនអីបន្តការប្រកួតជាធម្មតា។


ពេជ្រ សម្បត្តិ និង ធន់ ម៉េងហុង
រៀមច្បងត្រកូល សូត្រ រូបនេះបន្ថែមទៀតថា ភាពរឹងមាំរបស់ ពេជ្រ សម្បត្តិ តាមការយល់ឃើញគឺទី១ បានមកពីការហ្វឹកហាត់បានល្អដិតដល់ជាប្រចាំ និងមានសុខភាពផ្លូវកាយល្អអំណោយផង។ ទី២ អាចមកពីមានមន្តអាគមនខ្លាំង ឬមានវត្ថុស័ក្តិសិទ្ធពាក់ក៏ថាបាន។ លើសពីនេះអាចមានគ្រូកាន់តាមថែរក្សាមួយផ្នែកដែរបន្ថែមពីការលើកហ្វឹកហាត់នេះទើបធ្វើឲ្យ សម្បត្តិ មានលក្ខណៈពិសេសខុសដាច់ពីកីឡាករប្រដាល់គុនខ្មែរដទៃទៀត។

សម្បត្តិ ក្រោយឈ្នះ ម៉េងហុង
បញ្ជាក់ដែរថា កីឡាករ ពេជ្រ សម្បត្តិ បច្ចុប្បន្ននេះមានកេរ្តិ៍ឈ្មោះល្បីខ្លាំងមែនទែនលើប្រភេទទម្ងន់ ៦០គីឡូក្រាមនៅកម្ពុជា។ រូបគេជាកីឡាករដែលធនក្នុងការប្រកួតបើទោះជាត្រូវដៃគូវាយចូលយ៉ាងណាក៏ដោយមិនងាយផ្ដួលបានទេ។ ការប្រកួតរបស់ ពេជ្រ សម្បត្តិ កម្រចាញ់ណាស់នៅតាមកម្មវិធីតូច-ធំផ្សេងៗ និងជាកីឡាករដែលមានអ្នកតាមដាន និងចង់ទស្សនាច្រើន។ សម្បត្តិ ជាកូនសិស្សលោក ពេជ្រ សុផាន់។ ប្រកួតចុងក្រោយរបស់គេយកឈ្នះសិស្សប្អូន ធន់ ម៉េងហុង ដោយពិន្ទុ និងទទួលបានខ្សែក្រវាត់ ១គ្រឿង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


