Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ចំណាយ​​ជាង ​១៨៨ ​លានដុល្លារ ​នាំចូល​ប្រេង​ឥន្ធនៈ​

បានផុស

នៅ

កម្ពុជា​បាន​ចំណាយថវិកាជាង​ ១៨៨ ​លានដុល្លារ ​ក្នុង​ការ​នាំចូល​ប្រេង​ឥន្ធនៈ ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ ២០២៦ ដើម្បីផ្គត់ផ្គង់​ការ​ប្រើ​ប្រាស់​ក្នុងស្រុក ​​ក្នុង​នោះ​ប្រេងម៉ាស៊ូត​ (D.O) ​មាន​តម្លៃ​ជាង ​១៣៣ លានដុល្លារ ​កើនឡើង ​១២,៦១% និង​ប្រេង​សាំង មានតម្លៃ ៥៥,៥ ​លានដុល្លារ ​ធ្លាក់ចុះ ​១៥,១៥% ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នាកាល​ពីឆ្នាំមុន​។ ​នេះបើយោងតាមទិន្នន័យរបស់អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា ​(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា ​លឹម ​ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ​​ដើម​ឡើយ​យើងវាយតម្លៃលើប្រេងទៅលើកំណើនចរាចរសេដ្ឋកិច្ចក្នុងប្រទេស ​កំណើន​ប្រើ​ប្រាស់​ប្រេង​មានន័យថា ដំណើរការដឹកជញ្ជូន ​សេដ្ឋកិច្ច ឬសេវាកម្ម ដំណើរការល្អប្រសើរ ​ប៉ុន្តែឥឡូវ ដំណើរការ​សេដ្ឋកិច្ច​ពិបាកប៉ាន់ស្មានតាមរយៈការប្រើប្រាស់ប្រេង។

​រោង​ចក្រ​មួយ​ចំនួន ​បានផ្លាស់ប្ដូរមកប្រើថាមពលអគ្គិសនីជំនួសដោយប្រេង​ ជាពិ​សេសគឺយានយន្ត។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ​១,៦៨ ​ពាន់លាន​ដុល្លារ ​លើការនាំចូលប្រេង​ឥន្ធនៈ ​និង​ប្រេងម៉ាស៊ូត ​ធ្លាក់ចុះ​ប្រមាណ ១១% ​ធៀប​នឹង​ឆ្នាំ ​២០២៤៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម