សេដ្ឋកិច្ច
ចំណូលនាំចេញម្រេចកម្ពុជា សម្រេចបានជិត ២ លានដុល្លារ នៅខែមករា
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជិត ២ លានដុល្លារ ពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ០,០៦% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។

កញ្ញា ពេជ្រ ចន្ទធឿន ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានឱ្យដឹងនៅថ្ងៃព្រសហ្បតិ៍នេះថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦ ០០០ រៀល ($6.50) ក្នុងមួយគីឡូក្រាម ខណៈសហគមន៍ មានសមត្ថភាពផលិតម្រេចបានជាង ៤០០ តោន នៅឆ្នាំ ២០២៦។
លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានប្រសាសន៍ថា តម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦០០០ រៀល ក្នុងមួយគីឡូក្រាម ពោលគឺមានភាពល្អប្រសើរដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។

ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាមានប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារ ពីការនាំចេញម្រេច ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤។

ម្រេចកម្ពុជា មានភាពល្បីល្បាញ ដោយសារការដាំដុះធម្មជាតិ និងដីមានជីជាតិ ម្រេចរបស់កម្ពុជា ៨១% ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម គឺខេត្តរតនគិរី ១៥% ខេត្តមណ្ឌលគិរី ២១% និងខេត្តត្បូងឃ្មុំ ៤៥%។
ការនាំចេញម្រេចកម្ពុជា ទៅកាន់ពិភពលោកបានកើនឡើង ៣៧,៤៧% CAGR (២០២០-២០២៤) ជាមួយនឹង RCA ៥,០៦% ក្នុងឆ្នាំ ២០២៤ ដែលបង្ហាញពីភាពខ្លាំងឧត្តមភាពប្រៀបធៀបសម្រាប់ការនាំចេញ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


