Connect with us

សេដ្ឋកិច្ច

​ព្រលានយន្តហោះខេត្តរតនគិរីថ្មី ​នឹង​លេច​រូបរាង​ឡើង​ឆាប់ៗ

បានផុស

នៅ

ប្រមុខដឹកនាំរាជរដ្ឋាភិ​បាលកម្ពុជា ​បាន​ឯកភាព​លើ​ការ​សាងសង់​ព្រលានយន្តហោះថ្មី លើផ្ទៃដីជិត ២ ពាន់ហិកតា នៅខេត្តរតនគិរី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលផ្ដល់សារៈសំខាន់ក្នុងការវិនិយោគនៅខេត្តភូមិភាគឦសាន និងទេសចរណ៍។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ញ៉ែម សំអឿន ​អភិបាលខេត្តរតនគិរី ​ប្រាប់កម្ពុជាថ្មី​នៅថ្ងៃព្រហស្បតិ៍ ទី ២៦ នេះថា សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពជាគោលការណ៍ហើយ ក្នុងការ​អភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរីថ្មីនៅលើទំហំដី ១៩០៥ ហិកតា នៅ​បណ្ដោយ​ផ្លូវជាតិលេខ ៧៦ ​ស្រុកលំផាត់ ​ខេត្តរតនគិរី។​

​លោក​បញ្ជាក់ថា ​ទីតាំងអាកាសយានដ្ឋានថ្មីនេះស្ថិតនៅ​កណ្ដាលរវាងខេត្តមណ្ឌលគិរី និងរតនគិរី និង​ខេត្តស្ទឹងត្រែង ​ដែលផ្ដល់ប្រយោជន៍​ពាក់ព័ន្ធនឹងការជំរុញវិនិយោគ​នៅខេត្តភូមិភាគឦសាន។​

​បើតាមអភិបាលខេត្ត ​បច្ចុប្បន្ន រដ្ឋាភិបាល​បានប្រគល់​ជូនវិស័យឯកជនក្នុងការវិនិយោគ ហើយ​បើរក​ដៃ​គូឯកជនមិនបានទេ ​រដ្ឋាភិបាលនឹងអភិវឌ្ឍដោយខ្លួនឯង ​ខណៈបច្ចុប្បន្នក្រុមហ៊ុន​កំពុងសិក្សា​ផល​ប៉ះពាល់​ផ្សេងៗ ​ហើយរយៈពេលនៃការសាងសង់ប្រមាណ ៣ ឆ្នាំ អាចដំណើរការបាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម