Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម១ថ្ងៃអាទិត្យ​​ ជើង​ហោះ​ហើរ​​៣៤០០ នៅ​មជ្ឈិមបូព៌ា​ត្រូវ​​​​លុបចោល​​

បានផុស

នៅ

ការ​វាយ​ប្រហារ​របស់​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​លើ​អ៊ីរ៉ង់ បាន​រំខានដល់ជើងហោះហើរនៅ​ទូទាំង​មជ្ឈិមបូព៌ា ខណៈ​ប្រទេស​នានា​នៅជុំវិញតំបន់បានបិទ​ជើង​ហោះ​ហើរ​តាម​អាកាស​របស់ពួកគេ ជាពិសេស​អាកាស​យាន​ដ្ឋាន​សំខាន់ៗភ្ជាប់​ជា​មួយ​អឺរ៉ុប អាហ្វ្រិក និង​លោកខាងលិច​ទៅ​អាស៊ី​​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​។

យោង​តាម​កម្មវិធីតាមដានជើង​ហោះ​ហើរ Flightradar២៤ ជើង​ហោះ​ហើរ​ជាង​៣ ៤០០ ត្រូវ​បាន​លុបចោលកាល​ពី​​ថ្ងៃអាទិត្យ​​ទូទាំង​អាកាស​យាន​ដ្ឋានចំនួន៧ នៅ​មជ្ឈិម​បូព៌ា​។

យន្តហោះ Emirates, Qatar និង Etihad ។ រូបភាព៖ Simple Flying
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Al.com នៅ​ថ្ងៃ​ទី​០១ខែ​មីនា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា អាកាស​យាន​ដ្ឋាន​ដែល​បាន​បិទ​រួម​មាន អាកាសយានដ្ឋានទីក្រុង​ឌូបៃ ​និង​អាប៊ូ​ដាប៊ី​(Abu Dhabi ) ក្នុង​ប្រទេស​អារ៉ាប់​រួម និង​រដ្ឋ​ធានី​ដូ​ហា​ប្រទេស​កាតា និង​ម៉ាណាម៉ា (Manama) ក្នុងប្រទេសបារ៉ែន។

ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines បាន​ផ្អាក​ជើង​ហោះ​ហើរ​ទាំង​អស់ចេញ​-ចូល​ទីក្រុងឌូបៃ​​ចាប់​ពី​ថ្ងៃ​អាទិត្យ ពេលដែល​​​ភាគី​ជម្លោះ​ចាប់ផ្តើម​​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ព្រៃផ្សៃ​​​​ដោយសារ​ការ​ផ្លោងមីស៊ីល​​ និង​ការ​​វាយប្រហារ​តាមផ្លូវអាកាស​​។

ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ El Al របស់​អ៊ីស្រាអែល បាន​និយាយ​ថា ខ្លួន​កំពុង​រៀបចំ​​ស្តារ​ឡើង​វិញ​ដើម្បី​នាំជនជាតិអ៊ីស្រាអែល​ដែល​ជាប់​គាំង​នៅ​បរទេស​ត្រឡប់​ទៅ​ផ្ទះវិញ ពេលដែន​អាកាស​បាន​បើក​ឡើង​វិញ​។

យ៉ាងណាមិញ អ្នក​ធ្វើដំណើរ​ជា​ច្រើន​បានជាប់គាំង ឬ​បង្វែរ​ទៅ​កាន់អាកាសយានដ្ឋាន​ផ្សេងទៀត​នៅថ្ងៃសៅរ៍ បន្ទាប់​ពី​អ៊ីស្រាអែល កាតា ​ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយ​វ៉ែត និងបារ៉ែន បាន​បិទដែនអាកាសរបស់​ពួកគេ​។

កម្មវិធី FlightRadar២៤ បានបន្ត​ថា គ្មាន​​សកម្មភាពហោះហើរ​លើ​ប្រទេស​ អារ៉ាប់រួមនោះ​ទេ​ បន្ទាប់​ពីរដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាសពីការ​បិទ​ដែន​អាកាសរបស់​ខ្លួនជាបណ្តោះអាសន្ន​។

យោង​តាមក្រុមហ៊ុន​វិភាគអាកាសចរណ៍ Cirium បាន​ឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ធំៗទាំងបីដែល​ធ្វើប្រតិបត្តិការនៅ​អាកាសយានដ្ឋាន​ទាំងនោះ​គឺ Emirates, Qatar Airways និង Etihad ជា​ធម្មតាមានអ្នកដំណើរ​ប្រហែល ៩០ ០០០នាក់ ក្នុងមួយថ្ងៃ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម