ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសកាត់ផ្តាច់ រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយ អេស្ប៉ាញ
នៅទីបំផុត ប្រមុខសេតវិមាន លោកដូណាល់ ត្រាំ លែងយោគយល់ទៀតហើយ ដោយប្រកាសកាត់ផ្តាច់ រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស អេស្ប៉ាញ តែម្តង ក្រោយភាគីទាំងពីរ មានភាពរកាំរកូស និងមិនចុះសម្រុងគ្នាទាល់តែសោះ ពាក់ព័ន្ធវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងការចំណាយនៅអង្គការណាតូ។

ថ្លែងក្នុងសន្និសីទកាសែត ជាមួយប្រមុខអង្គការណាតូ ម៉ាក រូតេ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី, លោកត្រាំ ហៅអេស្ប៉ាញថា ជា «ដៃគូដ៏អាក្រក់បំផុត» នៅក្នុងសម្ព័ន្ធភាពយោធា ដឹកនាំដោយអាមេរិក មួយនេះ។
លោកត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ថា៖ «អេស្ប៉ាញ គឺជាដៃគូដ៏អាក្រក់បំផុត នៅក្នុងអង្គការណាតូ។ ពួកគេមិនចូលរួម ហើយពួកគេ ក៏មិនព្រមបង់ប្រាក់ដែរ។ ខ្ញុំមិនចង់ ពាក់ព័ន្ធអ្វីទាំងអស់ ជាមួយអេស្ប៉ាញ ហើយត្រូវកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្ម ជាមួយអេស្ប៉ាញ រួមទាំងការធ្វើទស្សនកិច្ចផងដែរ។ កុំសូម្បីតែនិយាយជាមួយពួកគេ។ ពួកគេ គឺជាមនុស្សដែលគ្មានសង្ឃឹម និងមិនមែនជាមនុស្សល្អឡើយ»។

សូមជម្រាបថា លោកត្រាំ មិនសប្បាយចិត្ត នឹងប្រទេសអេស្ប៉ាញទេ ដោយទីក្រុងវ៉ាស៊ីនតោន និងម៉ាឌ្រីដ មើលមុខគ្នាមិនចំឡើយ ព្រោះតែជម្លោះដ៏ក្តៅគគុក ជាបន្តបន្ទាប់។
ដំបូងឡើយ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ដឹកនាំដោយនាយករដ្ឋមន្ត្រី Pedro Sánchez បានសម្រេច បិទមិនឲ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងជើងទឹករបស់ខ្លួន ដូចជាមូលដ្ឋានទ័ព Rota និង Morón នៅភាគខាងត្បូងប្រទេស សម្រាប់ប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ ឡើយ។
អេស្ប៉ាញប្រកាសថា ខ្លួនអនុញ្ញាតឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះ តែចំពោះសកម្មភាពណា ដែលស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះ ខណៈខ្លួនយល់ថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ គឺជាទង្វើខុសច្បាប់។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ បានរិះគន់អេស្ប៉ាញយ៉ាងចាស់ដៃថា ពួកគេ ចង់បានការការពារហ្វ្រីៗ ប៉ុន្តែមិនព្រមចំណាយលុយ សោះ។ ប្រធានាធិបតីអាមេរិក ខឹងខ្លាំងណាស់ ព្រោះអេស្ប៉ាញ ជាប្រទេសតែមួយគត់ក្នុងចំណោមសមាជិក ណាតូ ដែលមិនព្រមដំឡើងកញ្ចប់ថវិកាការពារជាតិ ឲ្យដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP)៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


