Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ណាតូ គាំទ្រ​ការវាយប្រហារ​របស់អាមេរិក​លើអ៊ីរ៉ង់ ​ព្រោះ​ជារឿង​ចៀស​មិនរួច​

បានផុស

នៅ

ស្ថាន​ការណ៍​នៅ​​មជ្ឈិម​បូព៌ាបាន​​​តាន​តឹង​​ជា​ថ្មី​ ក្រោយយោធា​​​អាមេរិក​បើក​ការ​វាយ​ប្រហារ​លើទី​តាំង​នានា​នៅ​ភាគ​ខាង​ត្បូង​​អ៊ីរ៉ង់​ កាលពីយប់​ថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងអ៊ីរ៉ង់​​ដែល​វាយប្រហារលើ​កប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មចំនួន ៣គ្រឿង​នៅក្នុងច្រកសមុទ្រ Hormuz ។

ជុំវិញ​បញ្ហា​នេះ អគ្គ​លេខាធិការអង្គការ​ណាតូ លោក Mark Rutte លើក​ឡើង​នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ថា ការវាយប្រហារ​ជា​ថ្មី​របស់សហរដ្ឋអាមេរិក​​លើប្រទេសអ៊ីរ៉ង់ ​គឺចាំបាច់បំផុត។

អគ្គ​លេខាធិការអង្គការ​ណាតូ លោក Mark Rutte ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ផ្សាយ​ថា យោធា​សហរដ្ឋអាមេរិក បាន​បើកការវាយប្រហារជា​ថ្មី​ ប្រឆាំងនឹង​ប្រទេសអ៊ីរ៉ង់​កាលពីថ្ងៃអង្គារ និងបាន​ដកអាជ្ញាប័ណ្ណដែល​​អនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់ លក់ប្រេង បន្ទាប់ពីកប៉ាល់​ដឹកប្រេងចំនួន ៣​គ្រឿង​ត្រូវបានវាយប្រហារដោយ​គ្រាប់ផ្លោងក្នុងច្រកសមុទ្រ Hormuz ​។

លោក Rutte ប្រាប់អ្នកយកព័ត៌មាន​មុនកិច្ចប្រជុំកំពូល​របស់មេដឹកនាំណាតូ​ នៅទីក្រុងអង់ការ៉ា​ថា៖ « ​​​មានបទឈប់បាញ់រវាង​អាមេរិក​-អ៊ីរ៉ង់​ រួច​ហើយ​ តែ​ភាគី​​​អ៊ីរ៉ង់​កំពុងរំលោភលើបទឈប់​បាញ់ ខ្ញុំ​គិតថាវាមានសារៈសំខាន់ខ្លាំង​ណាស់ ដែល​សហរដ្ឋអាមេរិក ត្រូវឆ្លើយតបដោយ​បង្ខំ»។

ក្នុង​កិច្ចប្រជុំកំពូល​នៅ​តួក​គី​ មេដឹកនាំអឺរ៉ុប​មានគោលបំណង​បញ្ចុះ​បញ្ចូល​ លោក ដូណាល់ ត្រាំ ឱ្យប្តេជ្ញាចិត្តចំពោះសម្ព័ន្ធភាពយោធាអឺរ៉ុប​​ឡើងវិញ ​បន្ទាប់ពីប្រធានាធិបតីអាមេរិក​​អន់​ចិត្ត​ ព្រម​​ទាំង​គំរាម​ដក​ទ័ព​ចេញ​ពី​អឺរ៉ុប​​ទៀត​ផង ព្រោះ​​មិន​ជួយ​ខ្លួន​​លើសង្គ្រាម​អ៊ីរ៉ង់ និង​បញ្ហា​នៅ​កោះ Greenland ។

លោក Rutte បន្ថែម​ថា៖ « មិនមានការសង្ស័យ​ លើ​ការប្តេជ្ញា​ចិត្ត​ទាំងស្រុង​របស់សហរដ្ឋអាមេរិក​ ចំពោះអង្គការណាតូទេ​។ យើង​ក៏​ធ្វើ​ការ​ ដើម្បីការពារសហរដ្ឋអាមេរិក​ផងដែរ​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម